ព្រឹត្តិការណ៍ សៀមរាបសង្រ្គាន្ត រយៈពេល៣ថ្ងៃមានភ្ញៀវចូលរួម ជិត ៣៧មុឺននាក់

(សៀមរាប)៖ លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងថា ភ្ញៀវទេសចរជាតិ-អន្តរជាតិ សម្រាប់រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩នេះ ថ្ងៃសៀមរាបសង្ក្រាន្ត លើកទី១ គឺមានភ្ញៀវទេសចរជាតិ-អន្តរជាតិ សរុបមានចំនួនប្រមាណជាង៣៧ម៉ឺននាក់។ ក្នុងនោះ៖ ភ្ញៀវជាតិមានចំនួនប្រមាណជាង៣៥ម៉ឺននាក់ និងភ្ញៀវអន្តរជាតិមានចំនួន២៦,៦៦១នាក់ កើន+៥.៤២% ប្រៀបធៀបឆ្នាំ២០១៨ ចំនួន២៥,២៩២នាក់។

លោកបានបញ្ជាក់ថា សម្រាប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ ភ្ញៀវទេសចរសរុបមានចំនួនប្រមាណជាង៨ម៉ឺននាក់។ ក្នុងនោះ ភ្ញៀវជាតិមានចំនួនប្រមាណជាង៧ម៉ឺននាក់ និងភ្ញៀវអន្តរជាតិមានចំនួន១៤,៧៥៤នាក់ កើន+១៣.១៧% ប្រៀបធៀបឆ្នាំ២០១៨ ចំនួន ១៣,០៣៦នាក់។

សម្រាប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៩ ភ្ញៀវទេសចរសរុបមានចំនួនប្រមាណជាង១៤ម៉ឺននាក់ ក្នុងនោះភ្ញៀវជាតិមានចំនួនប្រមាណជាង ១៤ម៉ឺននាក់ និង ភ្ញៀវអន្តរជាតិមានចំនួន ៦,១២៩នាក់ មានការចុះ -៨.៧១% ប្រៀបធៀបឆ្នាំ២០១៨ ចំនួន៦,៧១៤នាក់។ ចំណែកនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ ភ្ញៀវទេសចរសរុបមានចំនួនប្រមាណជាង ១៥ ម៉ឺននាក់។ ក្នុងនោះ ភ្ញៀវជាតិមានចំនួនប្រមាណជាង១៥ម៉ឺននាក់ និងភ្ញៀវអន្តរជាតិមានចំនួន ៥,៧៧៨នាក់ មានការកើនឡើង +៤.២៥% ប្រៀបធៀបឆ្នាំ២០១៨ ចំនួន៥,៥៤២នាក់៕

You might also like More from author