កីឡាករ​ចាំទី Alisson របួស​ថ្ងៃ​បើក​ឆាក Premier League តែ​ក្រុម Liverpool រក​បាន ៣​ពិន្ទុ​ពី Norwich (Video Inside) (ព័ត៌កីឡា ​ឧបត្ថម្ភដោយ Budweiser)

(លីវើភូល)៖ ក្លឹបបាល់ទាត់ហង្សក្រហម Liverpool រកបាន ៣ពិន្ទុក្នុងថ្ងៃបើកឆាកការប្រកួតប្រជែងពាន Premier League 2019-2020 លីគកំពូលអង់គ្លេស ដោយបានយកឈ្នះក្រុមភ្ញៀវ Norwich City ក្នុងលទ្ធផល ៤-១ ដែលការប្រកួតធ្វើឡើងនាថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ គ្រាដែលអ្នកចាំទីដៃទី១ កីឡាករ Alisson របួសក្នុង តង់ទី១។

ក្រុមដែលដឹកនាំដោយលោក Klopp បានធ្វើការនាំមុខមុនក្នុងការប្រកួត ៤គ្រាប់ក្នុងតង់ទី១ ដោយកីឡាករ Mohamed Salah, Van Dijk, Origi និង១គ្រាប់ទៀតពីការធ្វើឲ្យចូលទីខ្លួនឯងរបស់ខ្សែការពារក្រុម Norwich កីឡាករ Grant Hanley នាទីទី៧ ហើយចូលដល់តង់ទី២ ក្រុម Norwich រកបាន ១គ្រាប់តាមពីក្រោយដោយ ខ្សែប្រយុទ្ធ Teemu Pukki ក្នុងនាទី៦៤។

គួរបញ្ជាក់ផងថា កីឡាករអ្នកចាំទីដៃទី១ Alisson បានរងរបួសក្នុនតង់ទី១ ដោយគ្រួបង្វឹកលោក Klopp ជំនសមកវិញដោយអ្នកចាំទី Adrian ហើយក្នុងជ័យជម្នះនេះដែរបានធ្វើឲ្យក្រុម Liverpool រកបាន ៣ពិន្ទុឈរលើកំពូលតារាងបណ្តោះអាសន្នផងដែរ៕

You might also like More from author