Man City ឈរ​លើ​កំពូល​តារាង Premier League បណ្តោះ​អាសន្ន ក្រោយ​បំបាក់ West Ham ៥-០ (ព័ត៌មានកីឡា ​ឧបត្ថម្ភដោយ Budweiser)

(ក្រុងឡុងដ៍)៖ ការប្រកួតប្រជែងពានរង្វាន់លីគអង់គ្លេស Premier League រដូវកាលឆ្នាំ២០១៩-២០២០ សម្រាប់សប្តាហ៍ទី១ នេះក្រុមការពារតំណែងជើងឯករដូវកាលមុន ក្រុមមេឃខៀវ Manchester City បានឡើងឈរលើកំពូលតារាងពិន្ទុបណ្តោះអាសន្នក្រោយពីយកឈ្នះក្រុម West Ham United ក្នុងលទ្ធផល ៥-០ ក្នុងនោះ កីឡាករខ្សែប្រយុទ្ធ Raham Sterling ធ្វើបាន Hat-Trick (៣គ្រាប់)។

កីឡាករអង់គ្លេស Raheem Sterling ក៏រកបាន ១៧គ្រាប់ផងដែរ ពីការចូលលេងបាន ៣៤ប្រកួតដែលជាការរួម ចំណែកជួយឲ្យក្រុមដែលកំពុងដឹកនាំដោយគ្រូបង្វឹកអេស្ប៉ាញ Pep Guardiola ឈ្នះជើងឯក Premier League បន្ថែមលើពាន ២ពានទៀតរួមមាន FA Cup និងពាន League Cup ថែមទៀតផងកាលពីរដូវកាលមុន។

សម្រាប់ការប្រកួតបើករដូវកាលថ្មីជើងទី១ សប្តាហ៍ទី១ នៃក្របខណ្ឌលីគកំពូលអង់គេ្លស Premier League ដែលមាន ២០ក្រុមចូលរួម បានរកឃើញ ៧ក្រុមដែលរកបាន ៣ពិន្ទុក្នុងប្រកួតដំបូងនេះរួមមាន Man City, Man Utd, Liverpool, Brighton, Burnley, Tottenham Hotspur និងកាំភ្លើងធំ Arsenal ខណៈក្រុមដែលរកបាន ១ពិន្ទុពីការប្រកួតដំបូងមាន ៦ក្រុម និង ៧ក្រុមគ្មានពិន្ទុ៕

You might also like More from author