AFF U-18៖ កម្ពុជា ធ្លាក់​ត្រឹម​វគ្គជម្រុះ ក្រោយ​បន្ដ​ចាញ់​សិង្ហបុរី ១-០

(ហូជីមិញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ១៨ឆ្នាំកម្ពុជា បានអស់ឱកាសប្រជែងកៅអីវគ្គបន្ដទៅហើយ បន្ទាប់ពីបន្ដប្រកួតចាញ់ក្រុមជម្រើសជាតិ U-18 សិង្ហបុរី ដោយលទ្ធផល ១-០ ក្នុងប្រកួតទី៤ នៃពានរង្វាន់ AFF U-18 Championship 2019 ប្រចាំពូល B នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម មុននេះបន្ដិច។

ការប្រកួតកំណត់ជោគវាសនាដ៏សំខាន់នេះ តង់ទី២ ក្រុមគោព្រៃជំទង់កម្ពុជា បានដាក់សម្ពាធជាខ្លាំង លើក្រុម U-18 សិង្ហបុរី ដោយមានឱកាសស៊ុតជាច្រើនលើក តែធ្វើមិនបានសម្រេច។ ចូលតង់ទី២ ពួកគេ នៅតែបន្ដធ្វើបានល្អ តែខ្វះសំខាន់ក្នុងការបញ្ចប់ទី១ ផ្ទុយទៅវិញ ត្រូវបានក្រុម U-18 សិង្ហបុរី វាយបកបាន ១គ្រាប់ ដែលជាគ្រាប់ជ័យជម្នះតែម្ដង។

ការបរាជ័យនេះដែរ បានធ្វើឲ្យក្រុម U-18 កម្ពុជា ធ្លាក់ត្រឹមវគ្គជម្រុះដោយស្វ័យប្រវត្តិ ទោះបីសល់ ១ប្រកួតក្នុងដៃក៏ដោយ បន្ទាប់ពីឆ្លងកាត់ ៤ប្រកួតឈ្នះ១ និងចាញ់ ៣ ទើបរកបាន ៣ពិន្ទុប៉ុណ្ណោះ។ ចំពោះប្រកួតបង្គ្រប់កិច្ចចុងក្រោយ ក្រុមគោព្រៃជំទង់កម្ពុជា ត្រូវប៉ះក្រុមម្ចាស់ផ្ទះវៀតណាម នាថ្ងៃទី១៥ ខែសីហាខាងមុខ៕

You might also like More from author