Liverpool ប៉ះ Chelsea រាត្រី​​នេះ ដើម្បី​ដណ្តើម​ពាន UEFA Super Cup នៅ​ប្រទេស​តួកគី (ព័ត៌មានកីឡា ​ឧបត្ថម្ភដោយ Budweiser)

(អ៊ីស្តង់ប៊ូល)៖ ក្រុមជើងឯកអឺរ៉ុប ហង្សក្រហម Liverpool នឹងត្រូវប៉ះក្រុមអង់គ្លេសដូចគ្នា តោខៀវ Chelsea ដើម្បីប្រជែងយកពានរង្វាន់បើករដូវកាល UEFA Super Cup ដែលនឹងត្រូវធ្វើឡើងនៅកីឡដ្ឋានដែលស្ថិតក្នុង ទីក្រុង Istanbul នៃប្រទេសតួកគី។

ការប្រកួតដែលនឹងត្រូវធ្វើឡើងនៅវេលាម៉ោង ២៖០០នាទីរំលងអាធ្រាត្រ (ម៉ោងនៅកម្ពុជា) ក្នុងនាមជា Liverpool ជា ម្ចាស់ជើងឯក UEFA Champions League គ្រាដែល Chelsea ជាក្រុមជើងឯក UEFA Europa League នារដូវ កាលឆ្នាំ២០១៨-២០១៩ មុនព្រឹត្តិការណ៍ជើងឯកអឺរ៉ុប UEFA Champions League រដូវកាលថ្មីឆ្នាំ២០១៩-២០២០ នឹងចាប់ផ្តើមប្រកួតនៅពាក់កណ្តាលខែក្រោយនេះ។

ក្រុមរបស់លោក Jurgen Klopp បានរបូតពាន FA Community Shield មួយទៅហើយ ក្រោយប្រកួតចាញ់ក្រុម ជើងឯក Premier League, Manchester City ដោយបាល់ប៉េណាល់ទីកាត់សេចក្តី តែក្រុមហង្សក្រហមធ្វើបាន ល្អវិញ ក្នុងការប្រកួតបើកឆាកលីគកំពូលអង់គ្លេស ពេលយកឈ្នះ Norwich City ៤-១ គ្រាដែល Chelsea ដែលកំពុងដឹកនាំ ដោយ Frank Lampard នោះ បានរងបរាជ័យ ៤-០ នៅក្នុងផ្ទះរបស់បិសាចក្រហម Manchester United ក្នុងសប្តាហ៍ ទី១ នៃ Premier League ដូចគ្នា៕

You might also like More from author