Sanchez នឹង​ត្រូវ​ទម្លាក់​ឲ្យ​ហាត់​ជា​មួយ​ឈុត​បម្រុង Man Utd នឹង​កាត់​ប្រាក់​ប្រចាំ​សប្តាហ៍​ទៀត​ផង (ព័ត៌មានកីឡា ​ឧបត្ថម្ភដោយ Budweiser)

(មេនឆេស្ទើ)៖ កីឡាករខ្សែប្រយុទ្ធ Alexis Sanchez ត្រូវបានគេរាយការណ៍មកថា នឹងត្រូវទម្លាក់ឲ្យទៅហ្វឹកហាត់ ជាមួយឈុតទី២ របស់ Manchester United ប្រសិនបើរូបគេនៅប្រកែកមិនចាកចេញពីក្លឹបទេនោះ ជាមួយនឹង ការគំរាម កាត់ប្រាក់សប្តាហ៍ ៥០០,០០០ផោនក្នុង ១សប្តាហ៍ទៀតផង។

យោងតាមសារព័ត៌មាន The Sun ដែលបានធ្វើការដកស្រង់សំដីរបស់អ្នកចាត់ការ Ole Gunnar Solskjaer បានឲ្យដឹងថា រូបលោកគឺមានគម្រោងរួចទៅហើយក្នុងការបញ្ជូនកីឡាករឈីលី Sanchez ទៅហ្វឹកហាត់ជា មួយឈុត បម្រុង ប្រសិនបើគាត់នៅរឹងទទឹងក្នុងការចាកចេញពី Old Trafford។

ទន្ទឺមគ្នានោះ Man Utd មានគម្រោងលក់កីឡាករដែលទទួលបានប្រាក់ពលកម្មខ្ពស់ជាងគេប្រចាំក្លឹបនេះចេញ មុននៅ ពេលទីផ្សារដោះដូរកីឡាករបិទទ្វារកាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩ គ្រាដែលក្លឹបអ៊ីតាលី Roma បានកំពុងតែចាប់ អារម្មណ៍ និងពិចារណា តែតម្លៃខ្លួនវាបានរំខានដល់ការចរចាមិនអាចកើតមានឡើង។

ស្ថិតក្រោមការបង្វឹកផ្ទាល់ និងដឹកនាំដោយអ្នកចាត់ការ Ole កីឡាករវ័យ ៣០ឆ្នាំ Sanchez ទើបតែបានចូលលេង ១៦ប្រកួត និងរកបាន ១គ្រាប់ប៉ុណ្ណោះនៅគ្រប់ការប្រកួតរបស់ Manchester United និងបង្ខំចិត្តហ្វឹកហាត់ នៅក្រៅទី លាន Carrington ដែលជាទីលានហ្វឹកហាត់របស់បិសាចក្រហមទៀតផង ដោយសារតែមានបញ្ហា របួសសរសៃពួរជើង កាលពីខែកក្កដាមក ដែលបានខកខាន ១ប្រកួតបើកឆាកពេល Man Utd បំបាក់ Chelsea ៤-០ ក្នុងថ្ងៃបើកឆាក Premier League សប្តាហ៍ទី១៕

You might also like More from author