អ្នក​ចាំទី​ទើប​មក​ថ្មី Neto របស់​ក្លឹប Barcelona ត្រូវ​អវត្តមាន​ជិត ២ខែពី LaLiga ដោយ​សារ​របួស (ព័ត៌មានកីឡា ​ឧបត្ថម្ភដោយ Budweiser)

(ម៉ាឌ្រីដ)៖ កីឡាករចាំទីថ្មី Norberto Murara Neto របស់ក្លឹប FC Barcelona ត្រូវអវត្តមានពីលើទីលានប្រកួត ថ្ងៃបើករដូវកាលថ្មី ក៏ដូចជាទីលានហ្វឹកហាត់ក្នុងរយៈពេលប្រមាណជិត ២ខែ បន្ទាប់ពីរូបគេទើបតែឆ្លងកាត់ពី ការវះកាត់របួសឆ្អឹងដៃឆ្វេងបានជោគជ័យកាលពីថ្ងៃអង្ការ ទី១៣ ខែសីហា ឆ្នាំ២០១៩ នេះបើតាមការប្រកាស របស់ក្លឹបក្នុងក្របខណ្ឌអេស្ប៉ាញ LaLiga 2019-2020។

សម្រាប់បញ្ហារបួសរបស់អ្នកចាំទីចំណូលថ្មី Neto បានកើតឡើងអំឡុងពេលហ្វឹកហាត់ត្រៀមជួបប្រកូត មិត្តភាពនៅទឹកដីអាមេរិក ហើយលោកវេជ្ជបណ្ឌិត Mir បាននិយាយថា «អ្នកចាំទី Neto នឹងត្រូវអវត្តមានក្នុង រយៈពេល ៦ទៅ៨ សប្តាហ៍ ក្រោយពេលវះកាត់របូសហើយក្នុងពេលថ្មីៗនេះ»

គួរបញ្ជាក់ផងថា កីឡាករសញ្ជាតិប្រេស៊ីល Norberto Murara Neto ត្រូវបានក្លឹប FC Barcelona នាំមកពីក្លឹប Velencia ក្នុងតម្លៃប្រមាណ ២៦លានអឺរ៉ូដោយកាលពីពេលថ្មីៗនេះរូបគេបានបង្ហាញទម្រង់លេងបានយ៉ាង ល្អដោយពីប្រកួតក្នុងជំនួបមិត្តភាពជាមួយក្លឹបអ៊ីតាលី Napoli គឺរបូតតែ១គ្រាប់ប៉ុណ្ណោះក្នុងលទ្ធផលសរុប ទាំងពីជើង ៦-១៕

You might also like More from author