Ronaldo ពន្យល់​ពីមូល​ហេតុ​ដែល​ខុសពី Lionel Messi (ព័ត៌មានកីឡា ​ឧបត្ថម្ភដោយ Budweiser)

(តូរីន)៖ កីឡាករខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo បានពន្យល់ពីមូលហេតុដែលរូបគេមានភាពខុសគ្នាទៅ និងកីឡាករខ្សែប្រយុទ្ធ Lionel Messi គ្រាដែលនាពេលកន្លងមក មានអ្នកគាំទ្របានចាត់ទុកអ្នកទាំង ២ជាកីឡាករឆ្នើមប្រចាំពិភពបាល់ទាត់នាពេលបច្ចុប្បន្ន។

តាមការចេញផ្សាដោយ sputniknews នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩នេះបានលើកឡើងថា វិរៈបុរសវ័យ ៣៤ឆ្នាំសញ្ជាតិព័រទុយហ្គាល់ និងជាខ្សែប្រយុទ្ធមុតស្រួចរបស់ក្លឹបបាល់ទាត់អ៊ីតាលី Juventus កីឡាករ Cristiano Ronaldo បានបង្ហើប និងពន្យល់ពីមូលហេតុដែលរូបគេមានលក្ខណៈល្អជាងកីឡាករខ្សែប្រយុទ្ធសញ្ជាតិ អាហ្សង់ទីន Lionel Messi ត្រង់ចំណុចដែល Ronaldo ឈ្នះពានរង្វាន់ UEFA Champions League បានច្រើនរហូតដល់ ៥ដងជាមួយក្លឹបផ្សេងៗគ្នា គ្រាដែល Messi ទទួលបាន ៤ដងក្នុងក្លឹបតែមួយ។

Ronaldo ក៏បានលើកឡើងចំពោះ Messi ថា ជាកីឡាករដែលបានបង្ហាញជំនាញលេងបាល់បានយ៉ាងល្អអស្ចារ្យ ក្នុងវិស័យបាល់ទាត់អស់ច្រើនឆ្នាំ ដែលបានឈ្នះពានរង្វាន់ Ballon d’Or ៥ដងដូចគ្នាចាប់តាំងពី Messi បានចាប់អាជីពបាល់ទាត់ជាមួយក្លឹបនៅតំបន់ Catalan នៃក្លឹប FC Barcelona កាលឆ្នាំ២០០០ និងបានបង្ហាញ ខ្លួនក្នុងក្រុមឈុតធំនាឆ្នាំ២០០៣រហូតដល់២០១៩នេះដែលឈ្នះ LaLiga ១០ដង។

គួរបញ្ជាក់ផងថា Ronaldo មុនពេលចូលរួមជាមួយក្លឹបអ៊ីតាលី Juventus រូបគេជាអតីតកីឡាកររបស់ក្លឹប ៣ផ្សេងគ្នាមាន Sporting CB ហើយបានបន្តផ្ទេរមក Manchester United និងបានលើកពាន UEFA Champions League បានមួយដង ហើយនិងបានលើកពាននេះ ៤ដងទៀតជាមួយក្លឹប Real Madrid របស់អេស្ប៉ាញ៕

You might also like More from author