លោក ហៅ សុជាតិ៖​ មាន​ការ​ប្រកួត​សំខាន់​ពីរ ប៉ះ​សូល​ទីឡូ​ និង​ត្រូវ​ប៉ះ​វិសាខា​ទៀត មាន​ការ​ពិបាក​ក្នុង​ការ​រៀបចំ​ក្រុម (ព័ត៌មានកីឡា ​ឧបត្ថម្ភដោយ Budweiser)

(ភ្នំពេញ)៖ លោក ហៅ សុជាតិ គ្រូបង្គោលក្លឹបបឹងកេតបានចាត់ទុកកម្លាំង គឺជាកត្តាប្រឈមមួយនៅសប្ដាហ៍នេះ ព្រោះត្រូវមានការប្រកួតសំខាន់ពីរ គឺទទួលភ្ញៀវសូលទីឡូអង្គរ វគ្គ៨ក្រុមជើងទីមួយ ពានសម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃពុធ ទី១៤ សីហា ហើយត្រូវបន្តប៉ះវិសាខាថែមទៀតនៅថ្ងៃទី១៧ សីហា សម្រាប់ការប្រកួតលីគ កំពូល។

គ្រូបង្គោលក្លឹបបឹងកេត បន្ថែមទៀតថា «មានបញ្ហាធំមួយដែរក្នុងការរៀបចំក្លឹបដោយសារយើងលេងពាន សម្ដេចពាក់កណ្ដាលសប្ដាហ៍ជាមួយសូលទីឡូហើយ ត្រូវប៉ះវិសាខាដែលជាក្រុមខ្លាំងនៅលីគចុង សប្ដាហ៍ទៀត អ៊ីចឹងវាពិបាកដែរក្នុងការរៀបចំក្រុម។ កីឡាករយើងត្រូវចំណាយកម្លាំងច្រើនមែនទែន ព្រោះមួយអាទិត្យត្រូវលេង៣ប្រកួត»

អតីតគ្រូជំនួយក្លឹបភ្នំពេញក្រោនសារភាពថា បានផ្លាស់ប្ដូរកីឡាករជាច្រើនពេលប៉ះបាទីកាលចុងសប្ដាហ៍ កន្លងទៅនៅ Metfone Cambodian League ដើម្បីទុកកម្លាំងត្រៀមពានសម្ដេចតេជោ ហ៊ុន សែន។

អ្វីដែលសំខាន់ផងនោះ គ្រូបង្វឹកក្រុមជើងឯកលីគកំពូលកម្ពុជា៣សម័យយល់ឃើញថា នឹងមានការពិបាកបន្ថែម ទៀតក្នុងការរៀបចំក្រុម។

សូមបញ្ជាក់ថា មុនឡើងទៅកាន់វគ្គ៨ក្រុមពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ២០១៩ នេះ បឹងកេតបាន ទម្លាក់ក្រុមរងជើងឯកថ្នាក់ខេត្តសៀមរាប និងសូលទីឡូអង្គរទម្លាក់ក្រុមលេខ៣ថ្នាក់ខេត្ត រតនគិរី៕

You might also like More from author