Liverpool លើក​ពាន UEFA Super Cup លើក​ទី៤​ ក្រោយ​យក​ឈ្នះ​គូប្រជែង Chelsea (Video Inside) (ព័ត៌មានកីឡា ​ឧបត្ថម្ភដោយ Budweiser)

(អ៊ីស្តង់ប៊ូល)៖ ក្រុមបាល់ទាត់ហង្សក្រហម Liverpool ដែលដឹកនាំដោយលោក Jurgen Klopp បានលើក ពានរង្វាន់ UEFA Super Cup 2019 ជាលើកទី ៤ក្រោយពីបានយកឈ្នះក្រុម Chelsea ដែលស្ថិតក្រោយការ បង្វឹករបស់លោក Frank Lampard ក្នុងលទ្ធផលបាល់ប៉េណាល់ទីកាត់សេចក្តី៥-៤ ក្រោយស្មើគ្នា ២-២ ក្នុងការប្រកួត ៩០នាទី និងបន្ថែម១៥នាទីពីរដង ដែលការប្រកួតធ្វើឡើងនាកីឡដ្ឋាន Vodafone Park នាទីក្រុង Istanbul ប្រទេសទួកគី។

ការប្រកួតដែលធ្វើឡើងនាថ្ងៃទី ១៥ខែសីហា ឆ្នាំ២០១៩ រវាងក្រុមខ្លាំងរបស់អង់គ្លេសទាំង២ក្នុងការប្រកួត ដ៏ស្វិតស្វាញបានបញ្ចប់ដោយបាល់ប៉េណាល់ទីកាត់សេចក្តី ៥-៤បន្ទាប់ពីធ្វើការប្រកួតស្មើគ្នាក្នុងរយៈពេល ៩០នាទីនិងបន្ថែម១៥នាទីពីដងក្នុងលទ្ធផល ២-២ ដោយខ្សែប្រយុទ្ធហង្សក្រហម Sadio Mane រកបាន ២គ្រាប់និងគូប្រជែង Olivier Giroud និង Jorginho រកបានម្នាក់មួយគ្រាប់ តែអ្វីដែលជាការសោកស្តាយនោះ ក្រុម Chelsea បានបរាជ័យពីការស៊ុតមិនបានសម្រេចដោយកីឡាករ Tammy Abraham នៅគ្រាប់ទី៥ ចុងក្រោយ។

គួរបញ្ជាក់ផងថា នេះជាការប្រកួតដណ្តើមពានរង្វាន់ UEFA Super Cup 2019 ដែលជ្រើសយកក្រុមដែល បានឈ្នះពាន UEFA Champions League និងពាន UEFA Europa League រដូវកាលមុនមកប្រជែង ហើយក្នុងជ័យជម្នះនេះបានធ្វើឲ្យក្រុម Liverpool ដែលជាក្រុមជើងឯក UCL រដូវកាលមុនបានលើកពាន UEFA Super Cup ជាលើកទី៤ ជាប្រវត្តិសាស្រ្តក្លឹប ក្រោយខកខានលើកពាននេះតាំងពីឆ្នាំ២០០៥ មកម្ល៉េះ៕

You might also like More from author