Man City ត្រូវ​ប្រជែង​ជាមួយ Tottenham Hotspur ក្នុង​សប្តាហ៍​ទី២​នៃ Premier League 2019-2020 (ព័ត៌មានកីឡា ​ឧបត្ថម្ភដោយ Budweiser)

(ក្រុងឡុងដ៍)៖ ការប្រកួតប្រជែងដណ្តើមពានរង្វាន់នែក្របខណ្ឌលីគកំពូលអង់គ្លេស Premier League 2019-2020 បានឈានចូលដល់វគ្គប្រជែង ៣ពិន្ទុបន្តដោយក្រុមខ្លាំង Manchester City ត្រូវប៉ះក្រុមខ្លាំង Tottenham Hotspur នាថ្ងៃទី ១៧ខែសីហា ឆ្នាំ២០១៩ នាកីឡដ្ឋាន Etihad Stadium។

សម្រាប់ការប្រកូតប្រជែងពានរង្វាន់លីគកំពូលអង់គ្លេស Premier League ក្រុមការពារជើងឯក Man City ស្ថិតក្រោមដឹកនាំរបស់លោក Pep Guardiola ត្រូវប្រឈមមុខរក ៣ពិន្ទុបន្ថែមដោយប៉ះក្រុមមាន់ខ្នាយមាស Tottenham Hotspur របស់លោក Mauricio Pochettino ក្នុងជំនួបសប្តាហ៍ទី២ ជើងទី១ គ្រាដែលក្រុមមេឃខៀវ កំពុងតែឈរលើកំពូលតារាងពិន្ទុបណ្តោះអាសន្ន ក្នុងចំណោមក្រុមទាំង ៧ដែលមាន ៣ពិន្ទុស្មើគ្នា។

គួបញ្ជាក់ផងថា ក្រុមទាំងកាលពីសប្តាហ៍ទី ១បានយកឈ្នះគូប្រជែងដូចគ្នាដោយក្រុម Man City បានលុតក្រុម West Ham ៥-០ គ្រាដែលក្រុម Tottenham បានយកឈ្នះក្រុម Aston Villa ៣-១ ហើយសម្រាប់ ២ប្រកូតចុងក្រោយកាលពីរដូវកាលមុនក្រុមលោក Pep Guardiola បានឈ្នះក្រុមលោក Pochettino ទាំងពីជើង៕

You might also like More from author