រស់ សំអឿន ត្រឡប់​ចូល​ទីលាន ក្រោយ​សម្រាក​ព្យាបាល​របួស ១ឆ្នាំ (ព័ត៌មានកីឡា ​ឧបត្ថម្ភដោយ Budweiser)

(ភ្នំពេញ)៖ ខ្សែការពារដ៏មានប្រជាប្រិយភាព និងធ្លាប់សាងភាពអស្ចារ្យជូនក្រុមជម្រើសជាតិកម្ពុជា រស់ សំអឿន បានត្រឡប់ចូលទីលានវិញហើយ បន្ទាប់ពីរងរបួសដាច់សរសៃជង្គង់ និងសម្រាកព្យាបាល ១ឆ្នាំកន្លងទៅ។

សំអឿន បង្ហាញខ្លួនលើកដំបូងឲ្យក្លឹបវិសាខា ក្រោយជាពីរបួស ក្នុងជំនួបតទល់ជាមួយក្រុមភ្ញៀវគិរីវង់ សុខសែនជ័យ កាលពីល្ងាចមិញ ស្របពេលក្រុមរបស់ខ្លួន ដណ្ដើមបានជ័យជម្នះ ៤-២ ក្នុងជើងទី១ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ លើកទី១៣ វគ្គ ១/៤ ផ្ដាច់ព្រ័ត្រ។

ម្ចាស់អាវលេខ២៦ រូបនេះ ត្រូវបានគ្រូបង្វឹកប្ដូរ នៅនាទី៧៥។ ប៉ុន្ដែទោះចូលលេងក្នុងរយៈពេលខ្លីមែន តែអ្នកគាំទ្រ បានបង្ហាញការស្វាគមន៍យ៉ាងកក់ក្ដៅដល់រូបគេ ដែលបានត្រឡប់ចូលទីលានវិញ។

គួរដឹងថា រស់ សំអឿន បានរងរបួសដាច់សរសៃជង្គង់ តាំងពីចុងរដូវកាលឆ្នាំ២០១៨ ដែលបង្ខំឲ្យគេធ្វើការវះកាត់ និងបានសម្រាកព្យាបាលជាយូ ទម្រាំអាចត្រឡចូលទីលើកដំបូង កាលពីលម្សិលមិញ៕

You might also like More from author