គ្រូបង្វឹក​គិរីវង់​ លេីក​ឡេីង​ថា​ កីឡាករ នីម មាន​ការ​វិវឌ្ឍសមត្ថ​ភាព​លឿន (ព័ត៌មានកីឡា ​ឧបត្ថម្ភដោយ Budweiser)

(ភ្នំពេញ)៖ សម្រាប់ លោក Ekapob Putisai គ្រូបង្វឹកគិរីវង់សុខសែនជ័យ បានបង្ហាញក្ដីសោមនស្ស និងការសរសើរយ៉ាងខ្លាំងចំពោះកីឡាករ ដាវ នីម ដោយលោកបានលើកឡើងថា កីឡាកររូបនេះមានភាពតស៊ូ ប្រឹងប្រែងអភិវឌ្ឍន៍សមត្ថភាពយ៉ាងលឿនគួរឲ្យកត់សម្គាល់ ដែលលោកស្ទើរពុំជឿថាគេអាចធ្វើបាន។

យ៉ាងណាក្ដី គ្រូបង្វឹកជនជាតិថៃរូបនេះបន្ថែមថា ការបង្វឹករបស់លោកមានចំណែកតិចបំផុត ពោលគ្រប់យ៉ាង ស្ថិតនៅលើកីឡាករផ្ទាល់តែម្ដង ថាគេនឹងយកការផ្ដល់យោបល់ទាំងនោះទៅអនុវត្តឬអត់។ លោកថា ដ្បិតមានភាពលេចធ្លោខ្លាំងជាងមុន តែលោកតែងដាស់តឿនកីឡាករកម្ពុជាក្រោមរូបនេះ ឲ្យព្យាយាមបន្ថែម ទៀត ព្រោះគេនៅមានចំនុចខ្វះខាតផ្សេងៗ ដែលត្រូវកែប្រែជាបន្តបន្ទាប់។

អ្វីដែលគួរអោយគត់សំគាល់ផងនោះ «កាលពីពេលដែលខ្ញុំមកកាន់គិរីវង់ដំបូង គេគ្រាន់តែជាក្មេងចេះ លេងបាល់ធម្មតាម្នាក់ប៉ុណ្ណោះ។ ខ្ញុំអាចនិយាយបានថា ពេលនោះគេមានតែល្បឿនមួយមុខគត់ ដែលទាក់ចិត្តខ្ញុំបាន។ ខ្ញុំបានពង្រឹងសមត្ថភាពរបស់គេលើកត្តាសំខាន់ៗមួយចំនួន ពិសេសគុណភាព គ្រប់គ្រងបាល់ បញ្ជូនបាល់ បម្លាស់ទីឆ្លាតវៃ និងទំនាក់ទំនងល្អលើទីលានជាដើម។ មួយរយៈក្រោយមក គេបានបង្ហាញពីភាពប្រសើរឡើងលើចំនុចទាំងនោះយ៉ាងឆាប់»

សូមបញ្ជាក់ថា ដាវ នីម បច្ចុប្បន្នមានវ័យ ២៤ឆ្នាំ បានក្លាយជាទីចាប់អារម្មណ៍មួយសម្រាប់អ្នកនិយម បាល់ទាត់ក្នុងស្រុក ខណៈរូបគេកំពុងកាន់កំណត់ត្រាកីឡាករទាត់បញ្ចូលទីលឿនជាងគេនៅលីគកំពូល ២០១៩ ពោលបំប៉ោងសំណាញ់ទីបានសម្រេចត្រឹមវិនាទីទី៣៤នៃការប្រកួត៕

You might also like More from author