កម្មវិធី​ប្រកួត​ពានរង្វាន់​លីគ​កំពូល​កម្ពុជា សប្តាហ៍​ទី២០ នៃ​ជើង​ទី២

(ភ្នំពេញ)៖ ការប្រកួតវគ្គសន្សំពិន្ទុពានរង្វាន់លីគកំពូលកម្ពុជា ឆ្នាំ២០១៩ នឹងឈានចូលសប្តាហ៍ទី២០ ជើងទី២ ចុងសប្តាហ៍នេះ នៅថ្ងៃទី១៧-១៨ ខែសីហា ដោយមាន ១៤ក្រុមចូលរួមប្រកួតដដែល។

ការប្រកួតនៅថ្ងៃសៅរ៍ ទី១៧ ខែសីហា ឆ្នាំ២០១៩ រួមមាន៖
– សូលទីឡូអង្គរ Vs គិរីវង់សុខសែនជ័យ
– យុវជនបាទី U18 Vs ក្រសួងការពារជាតិ
– ណាហ្គាវើល Vs អគ្គិសនីកម្ពុជា ។

ការប្រកួតនៅថ្ងៃអាទិត្យ ទី១៨ ខែសីហា ឆ្នាំ២០១៩ រួមមាន៖
-បឹងកេត Vs វិសាខា
– អគ្គស្នងការដ្ឋាននគរបាលជាតិ Vs ភ្នំពេញក្រោន
– អាស៊ីអឺរ៉ុប យូណាយធីត Vs អង្គរថាយហ្គឺរ
– ព្រះខ័នរាជស្វាយរៀង Vs កំពង់ចាម។

សូមបញ្ជាក់ផងដែរថា ការប្រកួតប្រចាំសប្តាហ៍ទី២០នេះ មានគូពិសេសនិងត្រូវប៉ះគ្នា ក្រុមម្ចាស់បឹងកេត ដែលឈរនៅចំណាត់ថ្នាក់លេខ៤ មាន៤០ពិន្ទុ និងត្រូវបើកទ្វារស្វាគមន៍ក្រុមភ្ញៀវ វិសាខា ដែលឈរនៅចំណាត់ថ្នាក់លេខ២ និងមាន៤៣ពិន្ទុ។ សម្រាប់ការប្រកួតរវាងក្រុមទាំងពីរនិងត្រូវធ្វើឡើងនៅថ្ងៃអាទិត្យ ទី១៨ ខែសីហានេះ នៅក្នុងទឹកដីនៃកីឡដ្ឋាន ខេបូឌា អៃវ៉េ នាវេលាម៉ោង៣៖៣០រសៀល៕

You might also like More from author