AFF U-18៖ កម្ពុជា ទម្លាក់​វៀតណាម សាង​ជា​ប្រវត្តិសាស្ដ្រ​ថ្មី ទោះ​មិន​បាន​ឡើង​វគ្គបន្ដ

(ភ្នំពេញ)៖ ជាប្រវត្តិសាស្រ្តថ្មីក្នុងឆ្នាំ២០១៩ ក្រុមជម្រើសជាតិកម្ពុជា U18 បានធ្វើការប្រកួតឈ្នះក្រុមដែលមានកម្រិតខ្លាំង ថៃនិងវៀតណាម ក្នុងព្រឹត្តិការណ៍ AFF U18 Championship 2019 ក្នុងវគ្គជម្រុះ ប្រចាំពូល B ដោយក្រុមគោព្រៃជំទង់កម្ពុជា រកបានជ័យជម្នះ ២ប្រកួតនិងចាញ់៣ប្រកួតក្នុងចំណោម ៥ប្រកួត។

ការប្រកួតស្ថិតក្នុងទីក្រុងហូជីមិញ ប្រទេសវៀតណាម សម្រាប់ការប្រកួតចុងក្រោយក្រុម U18 កម្ពុជា រកបានជ័យជម្នះយ៉ាងអស្ចារ្យទៅលើក្រុមម្ចាសផ្ទះវៀតណាម ដោយលទ្ធផល ២-១ បន្ទាប់ពីបានយកឈ្នះក្រុមថៃ គ្រាដែលក្រុមកម្ពុជា វិញ បាននាំ មុខ ក្រុម វៀតណាម ដោយ ខ្សែ ប្រយុទ្ធ សៀង ចន្ធា ដែល ជា គ្រាប់ហើយលទ្ធផល នេះបានមិនរក្សា រហូត ដល់ ចប់ ការ ប្រកួតទេ ដោយក្រុមវៀតណាមរកបានគ្រាប់បាល់ស្មើវិញនៅនាទីចុងម៉ោងតែយ៉ាងណាមិញ ក្រុមកម្ពុជា ក៏ថែមបាន គ្រាប់បាល់ទី២ គ្រាប់ចុងងក្រោយយកឈ្នះក្នុងលទ្ធផល ២-១។

បញ្ជាក់ផងថា សម្រាប់ ៥ប្រកួតរបស់ក្រុម U18 កម្ពុជា រកបាន ៦ពិន្ទុដោយមិនអាចបន្តទៅវគ្គបន្ទាប់បានក្នុងនោះមានក្រុមវៀតណាម ថៃ និងសឹង្ហបុរី គ្រាដែលក្រុមឡើងទៅវគ្គបន្តមាន អូស្រ្តាលី និង ម៉ាឡេសុី៕

You might also like More from author