កីឡាករ Private របស់​ស្វាយរៀង​ឡើង​ឈរ Top Scorer វិញ​ក្នុង​លីគ គិត​ត្រឹម​សប្តាហ៍​ទី១៩

(ភ្នំពេញ)៖ កីឡាករបរទេស Private Mbarga នៃក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានកំពុងតែនាំមុខគេ បណ្តោះអាសន្នវិញ ក្នុងការរកគ្រាប់ស៊ុតបញ្ចូលទីបាន ២៤គ្រាប់ច្រើនជាងគេ (Top scorer) នៃជុំទី២ ក្នុងព្រឹត្តិការណ៍លីគកំពូលកម្ពុជា ឆ្នាំ២០១៩ គិតត្រឹមសប្តាហ៍ទី១៩។

កីឡាករស្បែកខ្មៅដែលពាក់លេខ១០ Private របស់រាជស្វាយរៀង គ្រាដែលក្រុមនេះបានកំពុងឈរនៅ លេខរៀងទី១ ហើយមិនដែលស្គាល់ពាក្យថាចាញ់ម្តងណាឡើយ ដោយមាន៤៩ពិន្ទុ ក្នុងចំណោម ១៤ក្រុមដែលកំពុងប្រកួតយ៉ាងក្តៅគគុក ក្នុងការប្រជែងយកពានលីគកំពូលកម្ពុជា រដូវកាលនេះ។

១៖ កីឡាករ Privat Mbarga ពាក់លេខ១០ រកបាន ២៤គ្រាប់ (ក្លឹបព្រះខ័នរាជស្វាយរៀង)
២៖ កីឡាករ Dzarma Bata ពាក់លេខ៧០ រកបាន ២៣គ្រាប់ (ភ្នំពេញក្រោន)
៣៖ កីឡាករ Okereke Timothy Chiemerie ពាក់លេខ៩៩ រកបាន ២០គ្រាប់ (អង្គរថាយហ្គឺរ)
៤៖ កីឡាករ Ajayi Korede ពាក់លេខ២២ រកបាន ១៩គ្រាប់ (វិសាខា)
៥៖ កីឡាករ Kipson ពាក់លេខ១៤ រកបាន ១៧គ្រាប់ (ណាហ្គាវើល)៕

You might also like More from author