សៀង ចន្ធា​ រក​បាន ៤គ្រាប់​ក្នុង​ចំណោម ៥ប្រកួត​នៅ​វគ្គ​ជម្រុះ​ពូល B នៃ AFF U 18 Championship 2019 (Video Inside) (ព័ត៌មានកីឡា ​ឧបត្ថម្ភដោយ Budweiser)

(ភ្នំពេញ)៖ ការប្រកួតវគ្គជម្រុះ AFF U 18 Championship 2019 កីឡាករខ្សែប្រយុទ្ធវ័យក្មេងនៃក្រុមគោព្រៃជំទង់ កម្ពុជា U18 កីឡាករ សៀង ចន្ធា រកបានគ្រាប់ស៊ុត ៤គ្រាប់ម្នាក់ឯងក្នុង ៥ប្រកួតដែលក្រុមគោព្រៃជំទង់កម្ពុជា បានប្រជែងនាពេលកន្លងមកក្នុងវគ្គជម្រុះដែលបានរួមចំណែកជួយក្រុមយកឈ្នះក្រុមខ្លាំងថៃ និងក្រុមម្ចាសផ្ទះ វៀតណាម ដែលការប្រកួតធ្វើឡើងនាទីក្រុងហូជីមិញ ជាប្រវត្តិសាស្ត្ររបស់ក្រុមជម្រើសជាតិ ក្នុងឆ្នាំ ២០១៩នេះ។

ក្រុមគោព្រៃជំទង់កម្ពុជា បានស្ថិតក្នុងពូល B ដែលមាន អូស្រ្តាលី, ម៉ាឡេស៊ី, សឹង្ហបុរី, ថៃ , និងវៀតណាម ក៏បានឆ្លងកាត់ ៥ប្រកួតក្នុងនោះឈ្នះ ២ដងចាញ់ ៣ដងដោយប្រកួតទី១ បានចាញ់ក្រុម U 18 អូស្ត្រាលី ៥-១ និងបន្តប្រកូតទី ២បានយកឈ្នះក្រុមខ្លាំង U18 ថៃ ក្នុងលទ្ធផល ៤-៣ គ្រាដែលប្រកួតទី ៣ ក្រុមកម្ពុជា បានចេញក្រុមម៉ាឡេស៊ី ៣-០ ហើយក៏បន្តចាញ់ក្រុមសឹង្ហបុរី ១-០ និងប្រកួតចុងក្រោយបានយកឈ្នះក្រុម វៀតណាម ២-១។

បញ្ជាក់ផងថា កីឡាករវ័យក្មេងក្រុមគោព្រៃជំទង់កម្ពុជា U18 ខ្សែប្រយុទ្ធ សៀង ចន្ធា បានក្លាយជាអ្នករកគ្រាប់ បាល់ច្រើនជាងគេទី ២ ដោយរកបាន ៤គ្រាប់ក្នុងនោះ សៀង ចន្ធា ស៊ុតបាន ២គ្រាប់ទៅលើក្រុមម៉ាឡេស៊ី និង ១គ្រាប់ទៅលើក្រុមអូស្រ្តាលី និងម្ចាសផ្ទះវៀតណាម៕

You might also like More from author