AFF Women’s៖ កម្ពុជា​របូត ៣ពិន្ទុ ក្រោយ​ចាញ់​វៀតណាម ១០-០ (ព័ត៌មានកីឡា ​ឧបត្ថម្ភដោយ Budweiser)

(បាងកក)៖ ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជាបានរបូត ៣ពិន្ទុទៅហើយ សម្រាប់ប្រកួតដំបូង នៃពានរង្វាន់ AFF Women’s Championship 2019 ពូល B ក្រោយបរាជ័យក្រោយចាស់ដៃក្រោមថ្វីជើងក្រុមជម្រើសជាតិនារី វៀតណាម ដោយលទ្ធផល ១០-០ នៅខេត្តឈុនបូរី ប្រទេសថៃកាលពីល្ងាចមិញ។

សម្រាប់ប្រកួតបើកឆាកនេះ តង់ទី១ វៀតណាម បានទាត់បំប៉ោងសំណាញ់ទីក្រុមជម្រើសជាតិនារីកម្ពុជា ៨គ្រាប់ឯណោះ ប៉ុន្ដែចូលតង់ទី២ ក្រុមជម្រើសជាតិនារីវៀតណាម រកបានត្រឹម ២គ្រាប់ប៉ុណ្ណោះ បន្ទាប់ពីមានការពង្រឹងតំបន់ការពាររបស់ក្រុមជម្រើសជាតិនារីកម្ពុជា ដែលធ្វើឲ្យចប់ការប្រកួតវៀតណាមឈ្នះ ១០-០។

ដោយឡែកនៅថ្ងៃជាមួយគ្នា ក្រុមជម្រើសជាតិនារីមីយ៉ាន់ម៉ា ក៏បានលត់ក្រុមជម្រើសជាតិនារីឥណ្ឌូនេស៊ី ៧-០ ផងដែរ។ ដូច្នេះប្រកួតបន្ទាប់របស់កម្ពុជា អាចនឹងប្រឈមនឹងការលំដាប់ដដែល ដ្បិតពួកគេ ត្រូវជួបក្រុមជម្រើស ជាតិនារីមីយ៉ាន់ម៉ា ដែលជាក្រុមខ្លាំងមួយ ក្នុងតំបន់អាស៊ាន ពោលគឺមិនចាញ់វៀតណាមប៉ុន្មានឡើយ។

ក្រុមជម្រើសជាតិនារីកម្ពុជា នឹងត្រូវប៉ះក្រុមជម្រើសជាតិនារីមីយ៉ាន់ម៉ា នាល្ងាចថ្ងៃទី១៨ ខែសីហាស្អែកនេះ ខណៈក្រុមជម្រើសជាតិនារីវៀតណាម ក៏ត្រូវប៉ះក្រុមជម្រើសជាតិនារីឥណ្ឌូនេស៊ី នៅថ្ងៃជាមួយគ្នាផងដែរ៕

You might also like More from author