អង្គរថាយហ្គឺរ ប៉ះ​ក្រុម​ការពារ​ជើងឯក ណាហ្គាវើល ក្នុង​លីគ សប្តាហ៍​ទី២១ (ព័ត៌មានកីឡា ​ឧបត្ថម្ភដោយ Budweiser)

(ភ្នំពេញ)៖ ការប្រកួតវគ្គសន្សំពិន្ទុលីគកំពូលកម្ពុជា ប្រចាំសប្តាហ៍ទី២១ ក្រុមម្ចាស់ផ្ទះអង្គរថាយហ្គឺរ និងត្រូវបើកទ្វារស្វាគមន៍ក្រុមភ្ញៀវណាហ្គាវើល នៅថ្ងៃអាទិត្យ ទី២៥ ខែសីហានៃកីឡដ្ឋានខេត្តសៀមរាប នាវេលាម៉ោង ៣៖៣០រសៀល។

អង្គរថាយហ្គឺរ កាលសប្តាហ៍ទី២០ លេងបានស្មើជាមួយក្រុមអាស៊ីអឺរ៉ុបក្នុងលទ្ធផល ១-១ នៅក្នុងទឹកដីនៃ កីឡដ្ឋាន អេ.អី.យូ ស្ព័តផាក កាលពីថ្ងៃអាទិត្យ ទី១៨ ខែសីហាកន្លងទៅ ដោយបានឆ្លងកាត់ ២០ប្រកួតកន្លង មកនេះ ឈ្នះ១១ដង ស្មើ៦ដង និងចាញ់ ៣ដង ឈរនៅចំណាត់ថ្នាក់លេខ៥ មាន ៣៩ពិន្ទុ។

ចំណែកក្រុមណាហ្គាវើលវិញ សប្តាហ៍ទី២០កន្លងទៅ បានលេងឈ្នះក្រុមអគ្គិសនីកម្ពុជា នៅក្នុងលទ្ធផល ៦-១ កាលពីថ្ងៃសៅរ៍ ទី១៧ ខែសីហានៃកីឡដ្ឋាន ខ.ភ.ម (ស្តាតចាស់)។ ណាហ្គាវើល ឆ្លងកាត់២០ប្រកួតកន្លង មកនេះដូចគ្នា ឈ្នះ១៤ដង ស្មើ២ដង និងចាញ់៤ដង និងបានឈរនៅចំណាត់ថ្នាក់លេខ២ មាន៤៤ពិន្ទុ៕

You might also like More from author