លោក Sarri ត្រូវ​ខក​ខាន​ដឹក​នាំ Juventus ២ប្រកួត ដោយ​សារ​បញ្ហា​ជំងឺ​រលាក​សួត (ព័ត៌មានកីឡា ​ឧបត្ថម្ភដោយ Budweiser)

(តូរីន)៖ លោក Maurizio Sarri អ្នកចាត់ការទូទៅក្លឹបយក្សអ៊ីតាលី Juventus នឹងត្រូវខកខានដឹកនាំ ២ប្រកួតបើក ឆាក Italy-Serie A រដូវកាលថ្មីឆ្នាំ២០១៩-២០២០ ដោយសារជំងឺរលាកសួត។ នេះបើយោងតាមការចេញផ្សាយ ដោយ The Sun នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩។

នេះជាការខកខានដឹកនាំក្រុម Juventus លើកដំបូងជាផ្លូវការក្នុងក្របខណ្ឌ Serie A រដូវកាលថ្មី ចាប់តាំងពីបាន ចាកចេញពីក្លឹប Chelsea របស់បុរសវ័យ ៦០ឆ្នាំលោក Sarri ដែលត្រូវបានបណ្តាញសារព័ត៌មានខាងលើបានឲ្យ ដឹងថា លោកកំពុងតែមានបញ្ហាជំងឺរលាកសួតធន់ធ្ងរ និងត្រូវបន្តសម្រាកព្យាបាល ដែលជាហេតុធ្វើឲ្យខកខាន ការដឹកនាំក្រុមការពារជើងឯក Serie A ទល់នឹងក្រុម Parma និងក្រុម Napoli។

គួរបញ្ជាក់ផងថា នេះជាការប្រកួតក្នុងសប្តាហ៍ទី១ ជើងទី១ នៃក្របខណ្ឌបាល់ទាត់អ៊ីតាលី Serie A រដូវកាល ២០១៩-២០២០ ក្នុងការប្រជែងយក ៣ពិន្ទុដំបូង ខណៈក្រុមខ្លាំង Juventus ត្រូវប៉ះម្ចាស់ផ្ទះ Parma នៅរាត្រីថ្ងៃទី ២៤ខែសីហានៅកីឡដ្ឋាន Stadio Ennio Tardini៕

You might also like More from author