កីឡាករ បារាំង៖ ត្រៀម​ខ្លួន​ជា​និច្ច​សម្រាប់​ជួយ​កម្ពុជា ក្នុង​វគ្គ​ជម្រុះ World Cup 2022 (ព័ត៌មានកីឡា ​ឧបត្ថម្ភដោយ Budweiser)

(ភ្នំពេញ)៖ យុវជន សឿត បារាំង គឺជាខ្សែការពារមួយរូបរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន ដែលកំពុងមានភារកិច្ច ជាមួយក្រុមជម្រើសជាតិកម្ពុជា ក្នុងការប្រកួតវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក World Cup 2022 ទល់នឹងក្រុមជម្រើសជាតិបារ៉ែន ល្ងាចនេះ រូបគេមានសុទិដ្ឋិនិយមទៅលើក្រុមគោព្រៃថា នឹងធ្វើបានល្អដូច ប្រកួតមុនដែរ។

កីឡាករដែលមានវ័យ ២០ឆ្នាំបានបន្ថែមទៀតថា «ចំពោះខ្លួនខ្ញុំផ្ទាល់ ការចូលលេងឬមិនលេង ខ្ញុំអត់ទាន់ដឹង ច្បាស់ទេ តែយ៉ាងណាវិញ ការលេង ឬមិនលេងមិនសំខាន់ទេ ព្រោះអ្វីដែលសំខាន់នៅពេលនេះ គឺយើងត្រូវ ត្រៀមខ្លួនជានិច្ច ហើយប្រសិនបើខ្ញុំមិនបានលេង ក៏ខ្ញុំគោរពតាមការសម្រេចចិត្តរបស់គ្រូដែរ»

អ្វីដែលសំខាន់ផងនោះ បារាំងបាននិយាយបន្ថែមទៀតថា «នៅពេលនេះពួកយើងកំពុងតែមានការហ្វឹកហាត់ មួយដែលល្អ ដោយពួកយើងផ្តោតទៅលើការប្រកួតនាល្ងាចនេះ ថ្វីដ្បិតតែមានកង្វល់បន្តិចបន្ទួចទៅលើកាយ សម្បទា ប៉ុន្តែខ្ញុំជឿថា ពួកយើងនៅតែបន្តធ្វើបានល្អ និងអាចល្អជាងការប្រកួតមុនទៅទៀត»

You might also like More from author