សៀង ចន្ធា ប្រឡង​ជាប់​បាក់​ឌុប​ជា​ស្ថាពរ និង​បន្ត​ជួយ​កម្ពុជា ប៉ះ​បារ៉ែន វគ្គ​ជម្រុះ World Cup ល្ងាច​នេះ (ព័ត៌មានកីឡា ​ឧបត្ថម្ភដោយ Budweiser)

(ភ្នំពេញ)៖ កីឡាករខ្សែប្រយុទ្ធវ័យក្មេង សៀង ចន្ធា នៃក្រុមជម្រើសជាតិគោព្រៃកម្ពុជាបានប្រឡងជាប់សញ្ញា បត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា២០១៨-២០១៩ ជាស្ថាពរហើយ ក្រោយឆ្លងកាត់ការសិក្សា រយៈពេល ១២ឆ្នាំ។ នេះបើតាមការចេញប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា ប្រចាំខេត្តតាកែវនាថ្ងៃទី១០ ខែកញ្ញា។

សៀង ចន្ធា បានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយទទួលបាននិទ្ទេស E ដែលលទ្ធផលប្រឡង បានចេញផ្សាយនៅមណ្ឌលប្រឡងអនុវត្តតាកែវ ថ្នាក់វិទ្យាសាស្ត្រសង្គម ហើយនេះក៏ជាភាពរីករាយរបស់ កីឡាករពាក់លេខ ១៧ សៀង ចន្ធា ផងដែរ បើទោះបីបច្ចុប្បន្នរូបគេមានភារកិច្ចក្នុងក្រុមជម្រើសជាតិ គោព្រៃកម្ពុជា ក៏រូបគេមិនភ្លេចការសិក្សាដោយអាចខិតខំព្យាយាម និងទទួលបាននៅភាពជោគជ័យសម្រាប់ ខ្លួនឯង និងគ្រួសារ។

មិនតែប៉ុណ្ណោះ ខ្សែប្រយុទ្ធដែលមានវ័យមិនដល់ ២០ឆ្នាំផងនោះ ក៏កំពុងស្ថិតក្នុងក្រុមជម្រើសជាតិកម្ពុជា ក្នុងការប្រជែងជាមួយក្រុមជម្រើសជាតិបារ៉ែន ក្នុងវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2022 នាល្ងាចម៉ោង ៦៖៣០នាទី ថ្ងៃអង្គារ ទី១០ ខែកញ្ញា ឆ្នាំ២០១៩ នៅទីលានពហុកីឡដ្ឋានជាតិ បន្ទាប់ពីបង្ហាញខ្លួនម្តងរួចមកហើយកាលកម្ពុជា លេងស្មើនឹងហុងកុង ១-១ កាលពីថ្ងៃទី០៥ ខែកញ្ញា៕

You might also like More from author