កម្មវិធី​ប្រកួត​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា សប្តាហ៍​ទី២២ ជើង​ទី២

(ភ្នំពេញ)៖ ការប្រកួតវគ្គសន្សំពិន្ទុពានរង្វាន់លីគកំពូលកម្ពុជា ឆ្នាំ២០១៩ នឹងឈានចូលសប្តាហ៍ទី២២ ជើងទី២ ចុងសប្តាហ៍នេះនៅថ្ងៃទី១៤-១៥ ខែកញ្ញា ដោយមាន ១៤ក្រុមចូលរួមដដែល។

ការប្រកួតនៅថ្ងៃសៅរ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០១៩ រួមមាន៖
– អគ្គស្នងការដ្ឋាននគរបាលជាតិ Vs អង្គរថាយហ្គឺ
– សូលទីឡូអង្គរ Vs អគ្គិសនីកម្ពុជា
– វិសាខា Vs ក្រសួងការពារជាតិ។

ការប្រកួតនៅថ្ងៃអាទិត្យ ទី១៥ ខែកញ្ញា ឆ្នាំ២០១៩ រួមមាន៖
– គិរីវង់សុខសែនជ័យ Vs ភ្នំពេញក្រោន
– បឹងកេត Vs អាស៊ីអឺរ៉ុប យូណាយធីត
– ណាហ្គាវើល Vs កំពង់ចាម
– ព្រះខ័នរាជស្វាយរៀង Vs យុវជនបាទី U18។

សូមបញ្ជាក់ផងដែរថា សម្រាប់កាប្រកួតពានរង្វាន់លីគកំពូលកម្ពុជាប្រចាំសប្តាហ៍ទី២២នេះ មានគូពិសេស នឹងត្រូវប៉ះគ្នារវាងក្រុមវិសាខា ដែលឈរនៅចំណាត់ថ្នាក់លេខ២ និងមាន៤៧ពិន្ទុ ត្រូវទទួលស្វាគមន៍ក្រុមភ្ញៀវ ក្រសួងការពាជាតិ ដែលឈរនៅចំណាត់ថ្នាក់លេខ៧ និងមាន៣៥ពិន្ទុនៅថ្ងៃសៅរ៍ ទី១៤ ខែកញ្ញានៅកីឡដ្ឋាន វិសាខា នាម៉ោង ៦៖០០ល្ងាច៕

You might also like More from author