Fan នៅ​តែ​បន្ត​គាំទ្រ​កម្ពុជា ទោះ​ទទួល​លទ្ធផល​ខក​ចិត្ត ពេល​ចាញ់​បារ៉ែន ក្នុង​វគ្គ​ជម្រុះ World Cup ក៏ដោយ (ព័ត៌មានកីឡា ​ឧបត្ថម្ភដោយ Budweiser)

(ភ្នំពេញ)៖ ជំនួបដ៏កក្រើកក្នុងវគ្គសន្សំពិន្ទុនៃពូល C នៃយុទ្ធនាការជម្រុះ World Cup 2022 ដែលបន្សល់ទុក នូវក្រុមម្ចាស់ផ្ទះកម្ពុជា ចាញ់ក្រុមភ្ញៀវ បារ៉ែន ក្នុងលទ្ធផលផ្លូវការត្រឹម ១-០ ធ្វើឲ្យគ្រូបង្វឹក កីឡាករ ជាពិសេសអ្នកគាំទ្រមិនជា អន់ចិត្តប៉ុន្មាន ដ្បិតប៉ះក្រុមខ្លាំងប្រចាំតំបន់អាស៊ីខាងលិចនោះ។

ជាមួយគ្នានោះលោក អ៊ិន សុភិន ក៏បានចំណាយពេលទៅគាំទ្រការប្រកួតបាល់ទាត់រវាងក្រុមកម្ពុជា និងប្រទេស បារ៉ែន ដោយផ្ទាល់ផងដែរនៅពហុកីឡដ្ឋានជាតិនារាត្រីថ្ងៃអង្គារ ទី១០ ខែកញ្ញា ឆ្នាំ២០១៩ ដែលបានសរសេរ បង្ហោះនៅលើ បណ្តាញសង្គមថា «បើទោះជាក្រុមកម្ពុជាបរាជ័យ តែលោកបានទទូចឲ្យលើកទឹកចិត្តដល់ ក្រុមកម្ពុជាឲ្យកាន់តែច្រើនបន្ថែមទៀត»

លោកថា «អ្នកទស្សនាផ្ទាល់ប្រមាណ ៥៥,០០០នាក់សម្រាប់ថ្ងៃនេះ (១០/០៩/២០១៩) បញ្ជាក់ថា កម្ពុជាគាំទ្រ បាល់ទាត់ណាស់ ទោះចាញ់ ១-០ ក៏នៅតែគាំទ្រកីឡាករជម្រើសជាតិយើងដែរ ស៊ូៗបន្តទៀតខ្ញុំគាំទ្រអ្នក ជានិច្ច»

កន្លងមកលោកធ្លាប់ប្រកាសថា បើទោះលោកជាអ្នកសិល្បៈ ប៉ុន្តែលោកក៏មានទឹកចិត្តស្រឡាញ់ និងចង់បំផុស ពីវិស័យកីឡាករផងដែរ ទើបលោកតែងចំណាយពេលវេលា និងធនធានផ្ទាល់ខ្លួន គាំទ្រដល់វិស័យបាល់ទាត់ នៅកម្ពុជាដោយបានបន្តគៀគរតារាល្បីៗ ទាំងក្នុង និងក្រៅផលិតកម្ម ឲ្យស្ម័គ្រចិត្តចូលលេងបាល់ទាត់ កាន់តែច្រើន ដើម្បីឲ្យវិស័យមួយនេះកាន់តែទទួលបានការចាប់អារម្មណ៍ផងដែរ។

គួរបញ្ជាក់ផងថា ជំនួបប្រកួតដែលបញ្ចប់ទៅដោយលទ្ធផលក្រុមគោព្រៃកម្ពុជា ចាញ់បារ៉ែន ត្រឹម ១-០ បែបនេះត្រូវបានគេមើលឃើញថា អ្នកគាំទ្រមានការពេញចិត្តចំពោះទម្រង់លេង ក៏ដូចជាឱកាសវាយបកវិញ ផងដែរក្នុងការលេងដោយទំនុកចិត្ត និងឆន្ទៈប្រយុទ្ធឥតស្រាកស្រាន្ត បើទោះបីជាបញ្ចប់ទីមិនទាន់បាន ល្អក៏ដោយ៕

You might also like More from author