Ronaldo វ៉ាដាច់​ខ្ទេច​កីឡាករ​នៅ​អឺរ៉ុប ក្នុង​នាម​អ្នក​ស៊ុត​ចូល​ច្រើន​ជាង​គេ​ឲ្យ​ជម្រើស​ជាតិ (Video inside) (ព័ត៌មានកីឡា ​ឧបត្ថម្ភដោយ Budweiser)

(លីស្បោន)៖ បុរសវ័យ ៣៤ឆ្នាំបច្ចុប្បន្ន Cristiano Ronaldo បានកំពុងកាន់កំណត់ត្រាក្នុងនាមកីឡាករស៊ុត បញ្ចូលទីឲ្យជម្រើសជាតិច្រើនជាងគេ វ៉ាដាច់កីឡាករនៅទូទាំងទ្វីបអឺរ៉ុបទាំងមូល (UEFA)។ នេះបើយោងតាម BBC។

ការរកបាន ៤គ្រាប់លើសគ្រាប់បាល់ហែតទ្រីក (៣គ្រាប់) ធ្វើឲ្យខ្សែប្រយុទ្ធពាក់លេខ៧ មកពីក្លឹបសេះបង្កង់ Juventus ប្រទេសអ៊ីតាលី កើនគ្រាប់ស៊ុតបាន ២៥គ្រាប់ឲ្យក្រុមជម្រើសជាតិព័រទុយហ្គាល់ ក្នុងជ័យជម្នះ ៥-១ ទៅលើក្រុមម្ចាស់ផ្ទះលីទុយអេនី នៃវគ្គជម្រុះពានរង្វាន់ជើងឯកប្រចាំទ្វីបអឺរ៉ុប UEFA Euro 2020 វគ្គសន្សំពិន្ទុ ក្នុងពូល B ដែលជាការ រកបាន ៤គ្រាប់ជាលើកទី២ ផងដែរគិតចាប់តាំងពីឆ្នាំ២០១៦ ក្នុងជំនួបទល់ នឹងក្រុមជម្រើសជាតិអង់ដូរ៉ា។

លើសពីនេះទៀត អតីតកីឡាករនៃក្លឹប Sporting Lisbon, Manchester United និង Real Madrid ខាងលើនេះ ក៏បានបំបែកកំណត់ត្រាចាស់របស់ខ្សែយុទ្ធសាធារណរដ្ឋអៀរឡង់ Robbie Keane ដែលរកបាន ២៣គ្រាប់ផង ដែរ។

យ៉ាងណាក៏ដោយ Cristiano Ronaldo ដែលធ្លាប់ឈ្នះពានឯកត្តជន Ballon d’Or បាន ៥ដងផងនោះ បានឈរ នៅត្រឹមចំណាត់ថ្នាក់លេខ២ ពិភពលោកប៉ុណ្ណោះពីការរកបាន ៩៣គ្រាប់ឲ្យក្រុមជម្រើសជាតិព័រទុយហ្គាល់ គ្រាដែលលេខ១ បានទៅកីឡាករ Ali Daei របស់ក្រុមជម្រើសជាតិអ៊ីរ៉ង់ដែលរកបាន ១០៩គ្រាប់ច្រើនជាងគេ លើលោក៕

You might also like More from author