Abraham ឡើង​ឈរ​កំពូល​តា​រាង Top Scorer ក្រោយ​រក​បាន ៣​គ្រាប់​បន្ថែម​នៅ Premier League (ព័ត៌មានកីឡា ​ឧបត្ថម្ភដោយ Budweiser)

(ក្រុងឡុងដ៍)៖ កីឡាករខ្សែប្រយុទ្ធវ័យក្មេង Tammy Abraham បានឡើងឈរលើកំពូលតារាងកីឡាករស៊ុតបានច្រើនជាងគេគិតត្រឹមសប្តាហទី៥ ជើងទី១ ដោយមាន ៧គ្រាប់ ក្រោយស៊ុតបាន ៣គ្រាប់ជួយក្រុម Chelsea ម្ចាស់ផ្ទះ Wolves ក្នុងលទ្ធផល ៥-២ នៃក្របខណ្ឌ Premier League រដូវកាលឆ្នាំ២០១៩-២០២០។

ការប្រកួតដែលធ្វើឡើងនាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ Abraham ធ្វើបានហែតទ្រីក (៣គ្រាប់) លើកទី១ ឲ្យតោខៀវ និងធ្វេសប្រហែសចូលទីខ្លួនឯង ១គ្រាប់ ដែលជាការបើកផ្លូវឲ្យ Wolves រកបាន ១គ្រាប់វិញដែរ ជាមួយមិត្តរួមក្រុម កីឡាករ Fikayo Tomori និង Mason Mount រកបានម្នាក់១គ្រាប់ និង១គ្រាប់ផ្សេងទៀតពីធ្វេសប្រហែសចូលទីរបស់ខ្សែការពារ Wolves។

គ្រាប់ក្រៅដីរបស់ Abraham ដែលមានវ័យទើបតែ ២១ឆ្នាំស្មើគ្នាជាមួយកីឡាករខ្សែប្រយុទ្ធដូចគ្នា Sergio Aguero ដោយរកបាន ៧គ្រាប់នៃក្រុមការពារតំណែងជើងឯក Manchester City៕

You might also like More from author