Liverpool វ៉ាដាច់ Man Ctiy ទាំង​ពិន្ទុ និង​គ្រាប់​បាល់​គិត​ត្រឹម​សប្តាហ៍​ទី៥ នៃ Premier League (ព័ត៌មានកីឡា ​ឧបត្ថម្ភដោយ Budweiser)

(លីវើភូល)៖ ក្រុមហង្សក្រហម Liverpool ដែលកំពុងដឹកនាំដោយអ្នកចាត់ការជនជាតិអាល្លឺម៉ង់ Jurgen Klopp បាននឹងកំពុងតែបន្តឈរលើកំពូលតារាង Premier League ដោយមាន ១៥ពិន្ទុដោយឆ្លងកាត់ ៥ប្រកួតមិនដែលចាញ់ ហើយនិងវ៉ាដាច់ក្រុមការពារតំណែងជើងឯក Manchester City ទាំងពិន្ទុ និងគ្រាប់ស៊ុតទៅលើគូប្រជែងក្នុងជើងទី១។
ជ័យជម្នះ ៣-១ ទៅលើក្រុមសារិកាព្រៃ Newcastle United នៅកីឡដ្ឋាន Anfield បានបើផ្លូវឲ្យក្រុមរងជើងឯក Premier League រដូវកាលមុនមួយនេះ បន្តឈរនៅកំពូលតារាងដ៏រឹងមាំ ស្របពេលក្រុមខ្លាំង មេឃខៀវ Man City បានបាត់បង់ ៣ពិន្ទុនៅក្នុងផ្ទះរបស់ Norwich City ពេលចាញ់ ៣-២ កាលពីសប្តាហ៍មុន។

គិតត្រឹមសប្តាហ៍ទី៥ នៃជើងទី១ Liverpool នៅដល់គ្រាប់បាល់ចំណេញកើនដល់ ១១គ្រាប់ គ្រាដែលក្រុម មេឃខៀវ Man City កំពុងស្ថិតលេខ២ ក្នុងតារាង នៅសល់គ្រាប់ចំណេញ ១០គ្រាប់ ជាមួយនឹង ១០ពិន្ទុផងនោះ ដែលជាការបរាជ័យលើកទី១ ក្រៅពីស្មើ១ និងឈ្នះ៣ដង ដោយឆ្លងកាត់ ៥ប្រកួតដូចគ្នា។

សម្រាប់ការប្រកួតប្រចាំសប្តាហ៍ទី៦ Liverpool នឹងបន្តប្រជែងរក ៣ពិន្ទុជាមួយក្រុមខ្លាំងតោខៀវ Chelsea នាថ្ងៃទី ២១ ខែកញ្ញ មុនពេលក្រុមការពារតំណែងជើងឯក Man City ត្រូវទទទួលក្រុម Watford នាថ្ងៃទី២២ ខែដដែលនា កីឡដ្ឋាន Etihad៕

You might also like More from author