យុវជន ៣រូប របស់​​ក្រោន ត្រូវបាន FFC កោះ​ហៅ​ចូល​ជម្រើស​ជាតិ​អាយុ​ក្រោម ១៦ឆ្នាំ (ព័ត៌មានកីឡា ​ឧបត្ថម្ភដោយ Budweiser)

(ភ្នំពេញ)៖ កីឡាករ មន រិត, មន រួង និង ចាន់ សិលា ស្ថិតក្នុងក្រុមយុវជនអាយុក្រោម ១៥ឆ្នាំ របស់ក្លឹបបាល់ទាត់ ភ្នំពេញក្រោន ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) កោះហៅចូលក្រុមជម្រើសជាតិ U-16 ដើម្បីត្រៀម ចូលរួម វគ្គជម្រុះពានរង្វាន់ AFC U16 Championsip 2020។

កីឡាករទាំង ៣រូបខាងលើនេះ ក៏ទើបបញ្ចប់ភារកិច្ចជាមួយក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ១៥ឆ្នាំក្នុងពាន រង្វាន់ AFF U-15 Championship 2019 និង Shanghai Jinshan International Youth Football Championship កាលពីខែសីហា ឆ្នាំ២០១៩ កន្លងទៅ។

សូមបញ្ជាក់ថា U16 កម្ពុជា ដែលស្ថិតនៅក្នុងពូល J ជាមួយក្រុមជប៉ុន, ម៉ាឡេស៊ី និងឡាវ ខណៈការប្រកួត នឹងចាប់ផ្តើមពីថ្ងៃទី១៨-២៣ ខែកញ្ញា ឆ្នាំ២០១៩។ គ្រប់ការប្រកួតសម្រាប់ពូលមួយនេះ នឹងធ្វើឡើងនៅកីឡដ្ឋាន Lao National ទីក្រុងវៀងច័ន្ទ ប្រទេសឡាវ៕

You might also like More from author