គ្រូវិសាខា ថា​កីឡាករ​ជាប់​ជម្រើស​ជាតិ​ច្រើន គឺ​ជា​ផល​ចំណេញ​សម្រាប់​ពាន Hun Sen Cup (ព័ត៌មានកីឡា ​ឧបត្ថម្ភដោយ Budweiser)

(ភ្នំពេញ)៖ លោក Tunji Akeep Ayoyinka គ្រូបង្វឹកក្រុមវិសាខា មិនបានបារម្ភរឿងបញ្ហារបួស និងទម្រង់លេងផ្ទុយគ្នា ពេលកូនក្រុមជាប់ជម្រើសជាតិច្រើននោះទេ ផ្ទុយទៅវិញ លោកហាក់សប្បាយចិត្ត និងចាត់ទុកជាផលចំណេញ ដើម្បីត្រៀមការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-Hun Sen Cup ថ្នាក់ជាតិ លើកទី១៣ ជាមួយក្រុមបឹងកេត នាថ្ងៃទី១៨ ខែកញ្ញាស្អែកទៀតផង។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួត កាលពីម្សិលមិញថា គ្រូបង្វឹកសញ្ជាតិនីហ្សេរីយ៉ារូបនេះ និយាយថា «កីឡាករយើងមួយចំនួនបានជាប់ជម្រើសជាតិ ដូច្នេះយើងគិតថា វាជាផលចំណេញមួយដែរសម្រាប់ពួកយើង ព្រោះពួកគេបានហ្វឹកហាត់ជាមួយជម្រើសជាតិ ទទួលបានបទពិសោធន៍ល្អៗបន្ថែម។ ឯកីឡាករនៅក្លឹប ក៏ខំប្រឹងដែរ ពេលអ្នកជាប់ជម្រើសជាតិមកក្លិបវិញ យើងសង្កេតឃើញថា ពួកគេបានបង្ហាញការលេងចុះ សម្រុងល្អណាស់។ ដូច្នេះពួកគេបានត្រៀមរួចរាល់ទាំងកម្លាំងកាយ និងកម្លាំងចិត្ត សម្រាប់ការប្រកួតពាន HHun Sen Cup វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ»

គួរដឹងថា កាលពីថ្មីៗ ក្នុងវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅកាតា(FIFA World Cup Qatar 2022) កាលពីថ្មីៗ វិសាខាមានកីឡាករ ៦នាក់ឯណោះ បានជាប់ជម្រើស ២៣នាក់ចុងក្រោយ។ តែបើក្រឡេកទៅ មើលកីឡាករផ្សេងៗ មួយចំនួនទៀត ក៏សុទ្ធតែធ្លាប់ជាប់ជម្រើសជាតិ និងត្រូវបានកោះហៅប្រមូលផ្ដុំក្នុងបញ្ជីប ឋមផងដែរ។ ដូច្នេះវិសាខា ត្រូវបានគេចាត់ទុកជាក្រុមសម្បូរធនធានកីឡាករជាប់ជម្រើសជាតិ សូម្បីលោក ហៅ សុជាតិ គ្រូបង្វឹកក្រុមបឹងកេត ក៏បានចាត់ទុកការជួបវិសាខាថ្ងៃស្អែកនេះ ប្រៀបដូចលេងជាមួយក្រុមជម្រើសជាតិ ដូច្នោះដែរ។

ចំពោះការប្រកួតរវាងក្រុមវិសាខា និងបឹងកេតវិញ គ្រោងនឹងធ្វើឡើងនាវេលាម៉ោង ៦ល្ងាច នៅពហុកីឡដ្ឋានជាតិ ដោយការប្រកួតធ្វើឡើងតែ ១ជើងប៉ុណ្ណោះ ដើម្បីកាត់សេចក្ដីរកក្រុមឈ្នះឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ សម្ដេចតេជោ ហ៊ុន។ រីឯមួយប្រកួតទៀត គឺជាការជួបគ្នារវាងក្រុមព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន ដែលត្រូវជួបគ្នាលើទីលានពហុកីឡដ្ឋានជាតិដដែល នាថ្ងៃទី១៩ ខែកញ្ញាខានស្អែក៕

You might also like More from author