Marcelo អាច​ខក​ខាន​ជំនួប​ទល់​នឹង PSG ថ្ងៃ​បើក​ឆាក UCL ដោយ​សារ​របួស​កញ្ចឹងក (ព័ត៌មានកីឡា ​ឧបត្ថម្ភដោយ Budweiser)

(ម៉ាឌ្រីដ)៖ ក្រុមខ្លាំង Real Madrid ដែលកំពុងតែដឹកនាំដោយលោក Zinedine Zidane បានជួបបញ្ហាកីឡាករ របួសជាច្រើននាក់ មុនប៉ះគូប្រជែង Paris Saint-Germain នៅថ្ងៃបើកឆាក UEFA Champions League រដូវកាល ថ្មីនេះ ដែលអាចអវត្តមានខ្សែការពារឆ្នើម Marcelo ដោយសារមានរបួសសរសៃពួរក្រោយ នៅអំឡុងប្រកួតឈ្នះ Levante ក្នុងលទ្ធផល ៣-២ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩។

យោងតាមប្រភព Marca បានឲ្យដឹងថា កីឡាករសញ្ជាតិប្រេស៊ីលខាងលើនេះបានលេងពេញ ៩០នាទីរវាង Real Madrid រកបាន ៣ពិន្ទុក្នុងដី មុនពេលត្រូវបានក្រុមគ្រូពេទ្យពិនិត្យយ៉ាងយកចិត្តទុកដាក់ តែមិនមានន័យថា រូបគេ មិនអាចធ្វើដំណើរទៅកាន់ទឹកដីបារាំងនោះទេ គ្រាន់តែមិនស្ថិតក្នុងជម្រើស ១១នាក់ដំបូង តែត្រូវជំនួសដោយ កីឡាករបារាំង Ferland Mendy វិញ។

បញ្ហារបស់ Marcelo រឹតតែធ្វើឲ្យអ្នកចាត់ការទូទៅ Zidane ឈឺក្បាលខ្លាំងឡើងដោយមានកូនក្រុមរហូតដល់ទៅ ៥នាក់របួស មុនជំនួបបើកឆាកវគ្គសន្សំពិន្ទុប្រចាំពូល A ពានរង្វាន់លីគអឺរ៉ុប UEFA Champions League មានដូចជា កីឡាករ Isco, Luka Modric, Fede Valverde និង Marco Asensio ជាដើម៕

You might also like More from author