កីឡាករ​វ័យ ១៩ឆ្នាំ Haland ក្លាយ​ជា​អ្នក​រក​បាន ៣គ្រាប់​ក្នុង​ចំណោម​កីឡាករ​វ័យក្មេង ៣រូប​នៅ UCL (Video Inside) (ព័ត៌មានកីឡា ​ឧបត្ថម្ភដោយ Budweiser)

(សាលស្បឺក)៖ ការប្រកួតដណ្តើម ៣ពិន្ទុនៃពានរង្វាន់ UEFA Champions League 2019-2020 ប្រចាំពូល E កីឡាករវ័យទើបតែ ១៩ឆ្នាំ Erling Braut Haland ក្លាយជាកីឡាករមានវ័យក្មេងជាងគេទី ៣ក្នុងចំណោមកីឡាករ វ័យក្មេង ៣រូបដែលអាចរកបាន ៣គ្រាប់ក្នុងការប្រកួតវគ្គសន្សំពិន្ទុប្រចាំពូលក្នុងចំណោម ៨គូប្រកួតដោយជួយ ក្រុម Red Bull Salzburg យកឈ្នះក្រុម Genk ក្នុងលទ្ធផល ៦-២ ឡើងឈរលើកំពូលតារាងបណ្តោះអាសន្ន។

ការប្រកួតនាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ នាកីឡដ្ឋាន Red Bull Arena ក្រោមក្រសែភ្លែកអ្នកទស្សនាប្រមាណ ២៩៥២០នាក់ ក្រុមបាល់ទាត់ Red Bull Salzburg ដែលមកពីទីក្រុងសាលស្បឺក ប្រទេសអូទ្រីស ក្រុមមួយនេះ អាចរកបានគ្រាប់បាល់ស៊ុតចូលគូប្រជែង ៦គ្រាប់ច្រើនជាងគេគិតត្រឹម ៨ប្រកួតនាថ្ងៃទី១៨ ក្នុងនោះកីឡាករវ័យ ១៩ឆ្នាំ Haland អាចធ្វើបានហែតទ្រីកក្នុងជ័យជម្នះ ៦-២ ទៅលើក្រុម Genk របស់ប៊ែលហ្ស៊ិក ក្នុងវគ្គសន្សំពិន្ទុ ប្រចាំពូល E មាន ៣ពិន្ទុស្មើជាមួយក្រុមអ៊ីតាលី Napoli ដែលឈរនៅលេខរៀងទី២ ក្រោយយកឈ្នះ Liverpool ២-០។

កីឡាករសញ្ជាតិន័រវែស វ័យ ១៩ឆ្នាំ Erling Braut Haland បានក្លាយជាកីឡាករវ័យក្មេងទី ៣ដែលបានតាមទាន់ កំណត់ត្រារបស់កីឡាករ Wayne Rooney ដែលរកបាន ៣គ្រាប់គិតត្រឹមវ័យ ១៨ឆ្នាំ និងកីឡាករ Reul ដែលមានវ័យ ១៨ឆ្នាំដូចគ្នាក្នុង ១ប្រកួតបើឆាកនៃព្រឹត្តិការណ៍ពានរង្វាន់ប្រចាំតំបន់អឺរ៉ុប UEFA Champions League៕

You might also like More from author