Jose ច្រាន​ចោល​ពាក្យ​ចចាម​អារាម​ដែល​បាន​លើក​ឡើង​ថា លោក​ទៅ​ដឹក​នាំ Real Madrid វិញ (ព័ត៌មានកីឡា ​ឧបត្ថម្ភដោយ Budweiser)

(ម៉ាឌ្រីដ)៖ លោក Jose Mourinho បានធ្វើការទាត់ចោលចំពោះព័ត៌មានដែលបានលើកឡើងថា រូបលោក នឹងទៅជំនួសកៅអីគ្រូបង្វឹក Zinedine Zidane ក្នុងក្លឹប Real Madrid វិញ បន្ទាប់ពីក្លឹបស្ថិតនៅទីក្រុង Madrid នៃប្រទេសអេស្ប៉ាញមួយនេះកំពុងជួបភាពត្រដាបត្រដួសនាពេលថ្មីៗនេះ។

អតីតគ្រូបង្វឹកដែលធ្លាប់ដឹកនាំបាន ៣ឆ្នាំសញ្ជាតិព័រទុយហ្គាល់ខាងលើនេះមិនជឿថាស្ថានការណ៍ គឺអាក្រក់ដូច ដែលអ្នករាល់គ្នាកំពុងគិតនោះទេ ផ្ទុយទៅវិញក្រុមនៅ Los Blancos មួយនេះក៏កំពុងឈរនៅលេខ៣ មានតែ ២ពិន្ទុប៉ុណ្ណោះតាមពីក្រោយ Sevilla ថែមទៀត។

លោក Mourinho បានប្រាប់កាសែត Deportes Cuatro ថា «ពួកគេស្ថិតនៅលេខ ៣ ឬទី៤ ទេមែនទេ? វាមិនអាក្រក់ទេ។ ប្រសិនបើអ្នកក្រឡេកមើលវាជាក់ស្តែងប្រសិនបើអ្នកផ្តោតលើតុពួកគេនៅទីនោះ។ ឥឡូវនេះពួកគេលេងជាមួយ Sevilla ហើយប្រសិនបើពួកគេឈ្នះ ពួកគេនឹងនាំមុខ Sevilla វិញ។ Barcelona ស្ថិតនៅពីក្រោយពួកគេ ហើយ Atletico គឺជាអ្នកនាំមុខគេ»

អតីតអ្នកចាត់ការទូទៅលេចធ្លោក្នុងក្លឹប Inter Milan និងតោខៀវ Chelsea បានគូសបញ្ជាក់ថា «ខ្ញុំមិនចង់វិល ត្រឡប់ទេពីព្រោះពួកគេមានអ្នកគ្រប់គ្រងម្នាក់ ហើយខ្ញុំមិនអាចបង្វឹកក្រុមណាដែលមានអ្នកគ្រប់គ្រងទៅ ហើយបានទេ»។ អ្នកអាចនិយាយដោយការគោរពីក្លឹប ប៉ុន្តែក៏និយាយពីអ្នកចាត់ការដែលមិនមែនជានរណាម្នាក់ ដែរ។ ខ្ញុំមិនមែនគ្រាន់តែផ្លុំផ្សែងទេ ខ្ញុំចង់អោយអ្វីៗប្រែជាល្អហើយអ្វីៗត្រូវបានជួសជុល។

គួរបញ្ជាក់ផងដែរថា លោក Jose Mourinho មិនទាន់មានក្លឹបណាទាក់ទងដឹកនាំនៅឡើយទេ គិតចាប់តាំងពី ថ្នាក់ដឹក នាំនៃក្លឹបបិសាចក្រហម Manchester United បញ្ចប់តំណែងកាលខែចុងឆ្នាំ២០១៨ កន្លងទៅ៕

You might also like More from author