Benzema ជួយ​ក្រុម Real Madrid យក​បាន ៣ពិន្ទុ​ពី Sevilla នៃ​លីគ LaLiga (ព័ត៌មានកីឡា ​ឧបត្ថម្ភដោយ Budweiser)

(ម៉ាឌ្រីដ)៖ ការប្រកួតបាល់ទាត់លីគអេស្ប៉ាញ LaLiga 2019-2020 សប្តាហ៍ទី៥ ក្រុមរបស់លោក Zinedine Zidane ក្លឹប Real Madrid យកបាន ៣ពិន្ទុក្រោយយកឈ្នះក្រុមម្ចាស់ផ្ទះ Sevilla ក្នុងលទ្ធផល ១-០ ដែលជាការ ព្យាយាមធ្វើបានសម្រេចដោយកីឡាករខ្សែប្រយុទ្ធ karim Benzema នាថ្ងៃទី ២៣ខែកញ្ញា ឆ្នាំ២០១៩ ។ នេះបើតាម BBC បានចេញផ្សាយ

ក្នុងការប្រកួតដែលមានអ្នកទស្សនាប្រមាណ ៤២៣៥៤នាក់នៅកីឡដ្ឋាន Estadio Ramon Sanchez ស្ថិតក្នុងការប្រកួតដ៏ស្វិតស្វាញរវាងក្រុមម្ចាសផ្ទះ Sevilla និងក្រុមភ្ញៀវ Real Madrid ក្នុងទាំងពីរបានធ្វើការ វាយលុកគ្នាយ៉ាងខ្លាំងដោយក្នុងនោះអ្នកចាំទី Tomas Vaclik បានធ្វើការសង្គ្រោះបាល់បានយ៉ាងល្អពីការ ព្យាយាមស៊ុតពីកីឡាករចំណូលថ្មី Eden Hazard តែខ្សែប្រយុទ្ធបារាំង karim Benzema ធ្វើបានយ៉ាងល្អនៅ នាទី៦៤ ដោយជួយក្រុមដឹកនាំដោយលោក Zinedine Zidane យកបាន ៣ពិន្ទុ បន្ទាប់ពីចាញ់ ៣-០ ជាមួយ PSG ក្នុងពាន Champions League ថ្ងៃបើកឆាក។

ក្រោយបញ្ចប់ក្នុងលទ្ធផល ១-០ បានធ្វើឲ្យក្រុម Real Madrid ឡើងឈរលេខរៀងទី ២មាន ១១ពិន្ទុក្រោយឆ្លង កាត់ ៥ប្រកួត ឈ្នះ ៣ប្រកួត និងស្មើ ២ប្រកួត ហើយកំពុងមានពិន្ទុស្មើជាមួយក្រុម Athletic Billbao ដែលជាក្រុម កំពូលតារាងពិន្ទុបណ្តោះអាសន្ន៕

You might also like More from author