ខ្សែបម្រើ Schweinsteiger ប្រកាស​ចូល​និវត្តន៍​ពី​បាល់ទាត់ ក្នុងវ័យ ៣៥ឆ្នាំ (ព័ត៌មានកីឡា ​ឧបត្ថម្ភដោយ Budweiser)

(ប៊ែកឡាំង)៖ កីឡាករខ្សែបម្រើប្រយុទ្ធ Bastian Schweinsteiger ដែលជួយក្រុមជម្រើសជាតិឥន្រ្ទីដែកអាល្លឺម៉ង់ឈ្នះជើងឯក FIFA World Cup 2014 សម្រេចព្យួរស្បែកជើងបាល់ទាត់ជាផ្លូវការហើយ ក្នុងវ័យ ៣៥ឆ្នាំ។

អតីតកីឡាករនៃក្លឹបយក្ស Bayern Munich និង Manchester United ខាងលើនេះ បានប្រកាសពីការសម្រេចចិត្តព្យួរស្បែកជើងបាល់ទាត់របស់គេ ត្រូវបានធ្វើឡើងត្រឹមរយៈពេល ក្រោយបញ្ចប់យុទ្ធនាការលីគកំពូលអាមេរិក Major League Soccer ឆ្នាំ២០១៩ ជាមួយក្លឹប Chicago Fire ដែលឈរនៅចំណាត់ថ្នាក់លេខ៧ ផងនោះ។

អតីតកីឡាករពាក់លេខ៧ ក្នុងក្រុមជម្រើសជាតិអាល្លឺម៉ង់ Schweinsteiger បានថ្លែងប្រាប់ BBC ថា «វាដល់ពេលហើយសម្រាប់ខ្ញុំ និងអ្នកគាំទ្រទាំងឡាយ ដែលធ្វើឲ្យខ្ញុំមិនអាចបំភ្លេចបានផងនោះ»

គួររំលឹកផងដែរថា Bastian Schweinsteiger ជាប្រធានក្រុមក្នុងព្រឹត្តិការណ៍ ដែលបានជួយក្រុមជម្រើសជាតិអាល្លឺម៉ង់ឈ្នះជើងឯក World Cup 2014 នៅប្រទេសប្រេស៊ីល ជាមួយនឹងជ័យជម្នះ ១-០ ទៅលើអាហ្សង់ទីក្នុងនាទីបន្ថែម ១៥នាទី២ដង ពីការចូលលេងបាន ១២១ប្រកួតក្នុងជម្រើសជាតិនៅចន្លោះឆ្នាំ២០០៤ ដល់ឆ្នាំ២០១៦ ក្រៅពីឈ្នះជើង Bundesliga បាន ៨ដងដែរជាមួយក្លឹបអាជីព Bayern Munich ដែរនោះ៕

You might also like More from author