រូបសំណាក​​សំរឹទ្ធិ​របស់​កីឡាករ​ឆ្នើម Zlatan Ibrahimovic ត្រូវ​ដាក់​បង្ហាញ​នៅ​ប្រទេស​ស៊ុយអែត (ព័ត៌មានកីឡា ​ឧបត្ថម្ភដោយ Budweiser)

(ម៉ាលម៉ូ)៖ នាពេលថ្មីៗនេះ រូបសំណាកធំមួយរបស់កីឡាករបាល់ទាត់ឆ្នើម Zlatan Ibrahimovic ត្រូវបានដាក់បង្ហាញរូបរាងលើទឹកដីនាទីក្រុង Malmo ប្រទេសស៊ុយអែត ដោយមានកម្ពស់ ២.៧ម៉ែត្រធ្វើពីសំរឹទ្ធិ និងមានទម្ងន់ ៥០០គីឡូក្រាម ស្ថិតនៅពីក្រោយកីឡដ្ឋាន Friends Arena ជាទីកន្លែងចាប់អាជីពបាល់ទាត់កាលពី ២០ឆ្នាំមុន។

អតីតវីរបុរសបាល់ទាត់ក្រុមជម្រើសជាតិស៊ុយអែត Zlatan Ibrahimovic បានធ្វើដំណើរមកទីក្រុង Malmo ក្នុងការអបអរសាទររូបសំណាករបស់លោក ហើយកីឡាករក្នុងក្លឹប LA Galaxy បានលើកឡើងថា «នៅពេលអ្នកទៅទីក្រុង New York អ្នកនឹងឃើញរូបសំណាករបស់ Liberty តែពេលអ្នកមកកាន់ប្រទេសស៊ុយអែត អ្នកនឹងឃើញរូបសំណាករបស់ Zlatan»

Zlatan បច្ចុប្បន្នមានវ័យ ៣៨ឆ្នាំ និងកំពុងប្រកបអាជីពលេងនៅក្លឹប LA Galaxy នៃលីគអាមេរិក Major League Soccer គ្រាដែលគិតទល់ពេលនេះបង្ហាញខ្លួនលើទីលានបាន ៥៦ប្រកួត រកបាន ៥២គ្រាប់ និង ១១៦ប្រកួតសម្រាប់ក្រុមជម្រើសជាតិស៊ុយអែត ដោយរកបាន ៦២គ្រាប់៕

You might also like More from author