ហូឡង់ វាយ​បក​ឈ្នះ​អៀរឡង់​ខាង​ជើង ៣-១ ចុង​ម៉ោង ឡើង​ទៅ​ឈរ​កំពូល​តារាង​នៃ​វគ្គជម្រុះ Euro 2020 (Video Inside) (ព័ត៌មានកីឡា ​ឧបត្ថម្ភដោយ Budweiser)

(អាំស្តាដាំ)៖ ក្រុមបាល់ទាត់ជម្រើសជាតិហូឡង់ បានធ្វើការវាយបកយកឈ្នះក្រុមជម្រើសជាតិអៀរឡង់ខាងជើង ដោយលទ្ធផល ៣-១ វិញ ក្រោយត្រូវបានក្រុមភ្ញៀវនាំមុខមុនតាំងពីនាទី៧៥ គ្រាដែលកីឡាករខ្សែប្រយុទ្ធ Memphis Depay មកពីក្លឹប Lyon រកបាន ២គ្រាប់ម្នាក់ឯងក្នុងវគ្គជម្រុះ Euro 2020។

ការប្រកួតដែលបានធ្វើឡើងនាថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ នៃវគ្គសន្សំពិន្ទុប្រចាំពូល C ក្នុងពានរង្វាន់ជើងឯក អឺរ៉ុប Euro 2020 ក្រុមរបស់លោក Ronald Koeman មិនអាចធ្វើអ្វីក្រុមលេខ៣ អៀរឡង់ខាងជើងបានឡើយ និងបានរបូត ១គ្រាប់ផងដែរនៅនាទី៧៥ ថែមទៀតកីឡដ្ឋានដែលស្ថិតក្នុងទីក្រុង Amsterdam។

៣ពិន្ទុក្នុងចំណោមជ័យជម្នះលើកទី៤ នេះដែរបានជួយឲ្យហូឡង់ ឡើងទៅឈរនៅកំពូលតារាងនៃពូល C បណ្តោះដោយមាន ១២ពិន្ទុស្មើគ្នាទាំង ៣ក្រុមតែម្តងជាមួយអាល្លឺម៉ង់ និងអៀរឡង់ខាងជើង។ ខ្សែប្រយុទ្ធ Memphis Depay រកបាន ២គ្រាប់នៅនាទី៨០ និងនាទី៩០+៤ ពីការរួមចំណែករបស់មិត្តរួមក្រុម Luuk de Jong នៅនាទី៩០+១ ក្រោយ ពេលកីឡាករ Jouh Magennis បានស៊ុតគ្រាប់នាំមុខឲ្យអៀរឡង់ខាងជើងនៅនាទី៧៥ មកនោះ។

គិតត្រឹមពេលនេះ ហូឡង់ រកបាន ១២ពិន្ទុក្រោយឆ្លងកាត់ ៥ប្រកួតឈរលើកំពូលតារាងបណ្តោះអាសន្ន ដែលមានក្រុមឥន្រ្ទីដែកអាល្លឺម៉ង់ ឈរលេខរៀងទី២ មាន១២ស្មើគ្នា ក្នុងចំណោក ៥ប្រទេសដែលស្ថិតក្នុងពូល C ជាមួយគ្នាសម្រាប់ប្រជែងកៅអីវគ្គចែកពូលនៃពារង្វាន់ UEFA Euro 2020៕

You might also like More from author