អង់គ្លេស​ ស្គាល់​ចាញ់​លេីក​ដំបូង​នៅ​ Euro ក្រោយ​ចាញ់​ឆេក​ ២-១ (ព័ត៌មានកីឡា ​ឧបត្ថម្ភដោយ Budweiser)

(ប្រាក់)៖ ក្រុមតោកំណាចអង់គ្លេស បានរងបរាជ័យ ២-១ ក្រោមថ្វីជេីងរបស់ម្ចាស់ផ្ទះសាធារណរដ្ឋឆេក ដែលជាការចាញ់លេីកដំបូងក្នុងរយះពេល១០ឆ្នាំចុងក្រោយនេះ នៅវគ្គជម្រុះ Euro 2020 ពីក្នុងពូល A

កីឡាករខ្សែប្រយុទ្ធមកពីក្លឹប Spurs, Harry Kane រកបានគ្រាប់នាំមុខតែ១គ្រាប់នៅនាទីទី៥ ដោយបាល់ ប៉េណាល់ទី ដែលជាគ្រាប់ទី៧ របស់គេផងដែរក្នុងវគ្គជម្រុះនេះ មុនពេលម្ចាស់ផ្ទះវាយបកបាន ២គ្រាប់វិញ នៅនាទីទី៩ និងនាទីទី៨៥ ដេីម្បីសងសឹកវិញ ក្រោយពេលចាញ់ ៥-០ កាលពីជេីងទី១ នៅទឹកដី Wembley

យ៉ាងណាក៏ដោយ អង់គ្លេសនៅតែបន្តឈរនៅលេខ១ ប្រចាំពូល A ដដែល ដោយមាន១២ពិន្ទុ ពី៥ប្រកួត សន្សំពិន្ទុ ឈ្ន៤ដង និងចាញ់១ដង តាមពីក្រោយឆេក មាន១២ពិន្ទុដែរ តែលេងបាន ៦ប្រកួត

អង់គ្លេស នឹងប្រកាសពីការឈ្នះកៅអីទៅលេង Euro 2020 នៅរាត្រីថ្ងៃចន្ទពេលយកឈ្នះបុលហ្គារី គ្រាដែល កោះកូសូវ៉ូ មិនអាចយកឈ្នះម៉ុងតេនីក្រូបាននោះ៕

You might also like More from author