Ronaldo កេីន​គ្រាប់​ស៊ុត​ដល់​ ៩៤​គ្រាប់​អោយ​ព័រ​ទុយហ្គាល់​ ពេល​បំបាក់​លិច​ហ្សីមបួ (ព័ត៌មានកីឡា ​ឧបត្ថម្ភដោយ Budweiser)

(លីស្បោន)៖ ការរកបាន១គ្រាប់នាយប់មិញនេះ បានធ្វេីអោយកីឡាករខ្សែប្រយទ្ធ Cristiano Ronaldo កេីនគ្រាប់ស៊ុតអោយជម្រេីសជាតិបាន ៩៤គ្រាប់ក្នុងជំនួបដែលព័រទុយហ្គាល់បំបាក់លិចហ្សីមបួ ៣-០ ក្នុងវគ្គជម្រុះ Euro 2020 នាយប់មិញនេះ

១គ្រាប់របស់កីឡាករពាក់លេខ៧ មកពីក្លឹប Juventus ខាងលេីនេះ គឺបានកេីតឡេីងនៅនាទីទី៦៥ ដែលជាគ្រាប់ទី២ ស៊ុតផុតដៃអ្នកចាំទី Anthony Moris របស់ក្រុមភ្ញៀវលិចហ្សីមបួ ក្រោយពេលមិត្តរួមក្រុម Bernardo Silva រកបានគ្រាប់បេីកឆាកនៅនាទីទី១៦

កីឡាករ Gonçalo Guedes មកពីក្លឹប Valencia រកបានគ្រាប់ទី៣ នៅនាទីទី៨៩ ដេីម្បីទទួលបាន៣ពិន្ទុ ពេញក្នុងទឹកដីនៃការប្រកួតវគ្គសន្សំពិន្ទុប្រចាំពូល B បន្តឈរនៅលេខ២ តាមពីក្រោយក្រុមកំពូលតារាង អ៊ុយក្រែន ៥ពិន្ទុ តែនាំមុខក្រុមលេខ៣ ស៊ែបី ៤ពិន្ទុ

កីឡាករវ័យ ៣៤ឆ្នាំ Ronaldo នឹងមានឱកាសរកបានគ្រាប់បានកេីនដល់ ៧០០គ្រាប់ក្នុងអាជីពបាល់ទាត់ ពេលព័រទុយហ្គាល់ ប៉ះអ៊ុយក្រែននៅថ្ងៃចន្ទ ហេីយក្រុមរប់លោក Santos នឹងឈ្នះកៅអីទៅលេង Euro 2020 ប្រសិនបេីស៊ែបី បរាជ័យក្រោមថ្វីជេីងរបស់លីទុយអេនីនោះ៕

You might also like More from author