Real Madrid រកបាន​ជ័យជម្នះ​ដំបូង​នៅ UCL និង​បន្ថយ​សម្ពាធ​ទៅ Zidane (Video Inside) (ព័ត៌មានកីឡា ​ឧបត្ថម្ភដោយ Budweiser)

(អ៊ីស្តង់ប៊ូល)៖ ក្លឹប Real Madrid របស់អេស្ប៉ាញរកបាន ៣ពិន្ទុដំបូងក្នុងយុទ្ធនាការ UEFA Champions League តាមរយៈយកឈ្នះម្ចាស់ផ្ទះ Galatasaray ១-០ នាយប់មិញនេះក្នុងការប្រកួតទី៣ បញ្ចប់ជើងទី១ នៃវគ្គសន្សំ ពិន្ទុប្រចាំពូល A។

តាមរយៈក្រៅដីនេះដែរបានបញ្ចប់លេងមិនឈ្នះក្នុង Champions League រដូវកាលឆ្នាំ២០១៩-២០២០ និងបន្ថយសម្ពាធសម្រាប់អ្នកចាត់ការទូទៅ Zinedine Zidane ផងដែរ បន្ទាប់ពីក្រុមខ្លាំងមួយនេះ ទើបតែរង បរាជ័យ ១-០ ក្រោមថ្វីជើងរបស់ក្រុមទើបឡើងមកលេងនៅ La Liga រដូវកាលនេះ Marlloca កាលពីចុង សប្តាហ៍មុន ដែលធ្វើឲ្យអតីតម្ចាស់ជើងឯក UCL ១៣សម័យកាលច្រើនជាងគេផងនោះ ស្គាល់រសជាតិចាញ់ ជាលើកដំបូងក្នុងលីគកំពូលអេស្ប៉ាញ។

កីឡាករខ្សែបម្រើប្រយុទ្ធពាក់លេខ៨ Toni Kroos ជាអ្នករកបានគ្រាប់ជ័យជម្នះនៅនាទីទី១៨ ដែលជាការបង្ហាញ ខ្លួនលើកទី១០០ នៅ Champions League សម្រាប់កីឡាករក្នុងក្រុមជម្រើសជាតិអាល្លឺម៉ង់នេះផងដែរនាយប់មិញ ដែលធ្វើឲ្យ Real Madrid រំកិលទៅកាន់លេខ២ នៃតារាងផងដែរដោយមាន ៤ពិន្ទុ ឆ្លងកាត់ ៣ប្រកួតនៅពេល Club Bruges បានបរាជ័យក្រោមថ្វីជើងរបស់ក្រុមកំពូលតារាង Paris Saint-Germain ដល់ទៅ ៥-០ នោះ៕

You might also like More from author