Bata នឹង​ខំប្រឹង​ប្រជែង​យក​ស្បែក​ជើងមាស សម្រាប់ ២ប្រកួត​ដែល​នៅ​សល់​ក្នុង​លីគ (ព័ត៌មានកីឡា ​ឧបត្ថម្ភដោយ Budweiser)

(ភ្នំពេញ)៖ កីឡាករស្បែកខ្មៅ Dzarma Bata កំពុងធ្វើការងារខ្លាំងឡើង ដើម្បីឈ្នះការប្រកួតដែលនៅសេសសល់ សម្រាប់ការប្រកួតជាមួយក្រុមអគ្គិសនីកម្ពុជា ខ្ញុំមានឱកាសច្រើន ប៉ុន្តែខ្ញុំរកបានតែ ២គ្រាប់ នេះគឺជារឿងមួយ ក្នុងវិស័យបាល់ទាត់ ដែលខ្ញុំបានព្យាយាមយ៉ាងច្រើនក្នុងការរកគ្រាប់បាល់ ប៉ុន្តែបែរជាទាត់ចូល ២គ្រាប់នៅ នាទីចុងក្រោយទៅវិញ។

ក្រោយការប្រកួតជាមួយក្រុមអគ្គិសនីកម្ពុជា ដោយក្រុមភ្នំពេញក្រោនបានយកឈ្នះជាមួយនឹងលទ្ធផល ៧-០ នៅកីឡដ្ឋាន RSN យើងសង្កេតឃើញថា កីឡាករ Dzarma Bata បានរកគ្រាប់បានចំនួន ២គ្រាប់ក្នុងចំណោម គ្រាប់បាល់ទាំង ៧គ្រាប់ដែលបំបាក់អគ្គិសនីកម្ពុជាក្នុងលីគកាលពីសប្តាហ៍មុន។

អ្វីដែលសំខាន់បន្ថែមទៀត បើគិតមកដល់បច្ចុប្បន្ននេះ កីឡាកររូបនេះបានរកគ្រាប់បាល់បានចំនួន២៩គ្រាប់ ដែលជាឱកាសមួយសម្រាប់រូបគេក្នុងការប្រជែងយកស្បែកជើងមាសក្នុងលីគកំពូលកម្ពុជានារដូវកាលឆ្នាំ២០១៩ នេះ។

សម្រាប់ឱកាសក្នុងការប្រជែងយកស្បែកជើងមាស Bata បាននិយាយថា «អ្វីៗទាំងអស់មិនទាន់បានបញ្ចប់ នៅឡើយទេ ខ្ញុំនៅតែព្យាយាមឲ្យអស់ពីសមត្ថភាពសម្រាប់ក្រុម និងខ្លួនឯង ព្រោះពួកយើងត្រូវតែធ្វើការ ជាមួយគ្នា»

សូមបញ្ជាក់ថា សម្រាប់ការប្រកួត ២លើកចុងក្រោយនេះ យើងត្រូវតែឈ្នះ ហើយខ្ញុំគិតថាអ្វីៗនឹងកើតឡើង នៅពេលនោះ ប៉ុន្តែអ្វីដែលយើងត្រូវធ្វើនោះគឹព្យាយាមឲ្យបានខ្លាំងដូចអ្វីដែលយើងបានរំពឹងទុក៕

You might also like More from author