កីឡាករ Kadestam និង Eersel ឡើង​ការពារ​ខ្សែក្រវាត់ ONE ក្នុងកម្មវិធី Dawn of Valor នៅ​ឥណ្ឌូនេស៊ី

(ហ្សាកាតា)៖ កីឡាករស៊ុតអែត Zebastian Kedestam នឹងឡើងការពារខ្សែក្រវាត់ ONE Welterweight World Champion គ្រាដែលកីឡាករហូឡង់ Eersel ក៏ដាក់ខ្សែក្រវាត់ ONE Lightwight Kickboxing World Champion ក្នុងកម្មវិធី DAWN OF VALOR ដែលត្រូវបានរៀបចំឡើងដោយស្ថាប័ន ONE នារាត្រីថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ២០១៩ នៅទីក្រុង Jakarta ប្រទេសឥណ្ឌូនេស៊ី។

នេះជាលើកទី២ របស់ Kadestam ក្នុងការឡើងការពារខ្សែក្រវាត់ ONE ក្នុងកម្មវិធី ONE: Dawn of Valor ដែលនឹងធ្វើឡើងនៅសង្វៀន Istora Senayan ទល់នឹងកីឡាកររបស់គីហ្គីស្ថាន Babasov បន្ទាប់ពីកីឡាករ ស៊ុយអែតខាងលើនេះការពារខ្សែក្រវាត់បានសម្រេចម្តងរួចមកហើយកាលពីផ្តួលគូប្រជែង Georgiy នាខែមីនា ឆ្នាំ២០១៩ កន្លងទៅ។

នៅថ្ងៃនោះដែរ កីឡាករហូឡង់ Eersel ក៏ដាក់ខ្សែក្រវាត់ ONE Lightwight Kickboxing World Champion ជាលើកទី១ ប្រកួតទល់នឹងកីឡាករ Holzken ផងដែរ ដែលមានការផ្សាយបន្តផ្ទាល់ដោយស្ថានីយទូរទស្សន៍ ស៊ីធីអិន និង Page CTN ចំពោះការប្រកួត ONE Championship ឆ្នាំ២០១៩ នេះ និងជើងខ្លាំង Lumban Gaol ក៏ត្រូវប៉ះ Antoniyar ផងដែរ។

សប្តាហ៍នេះប្រាកដជាជក់ចិត្ត ជាមួយកំពូលអ្នកប្រយុទ្ធ ព្រោះពួកគេកំពុងតែសំឡឹងមុខគ្នា ចង់ស៊ីសាច់ ហុតឈាម ត្រៀមកណ្តាប់ដៃ គ្រហឹមដូចតោ។ តើអ្នកណាខ្លះនឹងបែកឈាមនៅយប់ថ្ងៃសុក្រនេះ? តើនរណានឹងក្លាយជាជើងខ្លាំងប្រចាំ ONE Championship: DAWN OF VALOR?

You might also like More from author