Liverpool និង Juventus ជាក្លឹប​ដែល​មិន​ស្គាល់​ចាញ់ គិត​ត្រឹម ១២​ប្រកួត​នៃលីគ​កំពូល​នៅ​តំបន់​អឺរ៉ុប (ព័ត៌មានកីឡា ​ឧបត្ថម្ភដោយ Budweiser)

(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់នៃលីគកំពូលតំបន់អឺរ៉ុបទាំង ៥ប្រទេស ក្រុមរបស់អង់គ្លេស Premier League ដែលមានក្លឹប Liverpool និងលីគកំពូលអ៊ីតាលី Serie A ក្លឹប Juventus គិតត្រឹម ១២ប្រកួត 0ក្រុមទាំងពីរនៅ មិនទាន់ស្គាល់ការចេញ់នៅឡើយ និងបន្តកាន់កាប់តំណែងកំពូលតារាងយ៉ាងរឹងមាំផងដែរក្នុងរដូវកាលឆ្នាំ ២០១៩-២០២០។

សម្រាប់ក្រុមកំពូលតារាងនៃលីគអង់គ្លេស Premier League ក្លឹបបាល់ទាត់ហង់ក្រហម Liverpool ដែលមានលោក Jurgen Klopp ជាអ្នកចាត់ចែងការទូទៅនោះ គិតត្រឹមពេលនេះមិនទាន់ស្គាល់ការបរាជ័យ នៅឡើយ ដោយឈរលើកំពូលតារាងបណ្តោះអាសន្ន មាន ៣៤ពិន្ទុក្រោយយកឈ្នះក្រុមការពារជើងឯក Manchester City នៃប្រកួតសប្តាហ៍ទី ១២ ជើងទី១ ក្នុងលទ្ធផល ៣-១ ដែលលីគនេះមាន ២០ក្រុមកំពុងប្រជែង គ្នាយ៉ាងស្វិតស្វាញ។

ចំណែកឯក្រុមខ្លាំងរបស់អ៊ីតាលី Serie A គឺក្លឹបបាល់ទាត់សេះបង្កង់ Juventus ដែលមានលោក Maurizio Sarri ជាគ្រូបង្វឹក ក៏ធ្វើបានល្អផងដែរ គិតត្រឹម ១២ប្រកួត ក្រុមនេះនៅមិនទាន់ចាញ់នោះទេ ដោយ ១ប្រកួតចុងក្រោយ បានយកឈ្នះក្រុមភ្ញៀវ AC Milan ក្នុងលទ្ធផល ១-០ កំពុងមាន ៣២ពិន្ទុឈរលើកំពូលតារាងបណ្តោះអាសន្ន ដែលមានតែ ១ពិន្ទុលើសក្រុម Inter Milan ដែលមានតែ ៣១ពិន្ទុមាន ២០ក្រុមប្រកួតប្រជែងនារដូវកាលនេះ ដូចអង់គ្លេសដែរ។

កីឡាករដែលរកបានគ្រាប់បាល់នាំមុខគេនៅ Premier League គិតត្រឹមពេល គឺកីឡាករខ្សែប្រយុទ្ធ Jamie Vardy របស់ក្លឹប Leichester City ដោយរកបាន ១១គ្រាប់ គ្រាដែលខ្សែប្រយុទ្ធ Ciro Immobile របស់ក្លឹប Lazio នៅ Serie A វិញ រកបាន ១៤គ្រាប់ និងខ្សែប្រយុទ្ធ Robert Lewandowski របស់ក្លឹប Bayern Munich ស្ថិតនៅលីគ អាល្លឺម៉ង់ រកបាន ១៦គ្រាប់ច្រើនជាងគេនៃលីគកំពូលទាំង ៥ប្រចាំតំបន់អឺរ៉ុប (អង់គ្លេស បារាំង អេស្ប៉ាញ អ៊ីតាលី និងអាល្លឺម៉ង់)៕

You might also like More from author