ដើម្បី​​ឡើង​​ទៅ​​លេង Euro 2020 ,អង់​គ្លេស ត្រូវការតែ ១ពិន្ទុ​​ពី​ក្រុមភ្ញៀវ ម៉ុង​តេ​នី​​ក្រូ​​​យប់​​នេះ! (Video Inside)

(ក្រុងឡុងដ៍)៖ ដើម្បីឡើងទៅលេងជុំផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ ពានរង្វាន់ជើងឯកប្រចាំទ្វីបអឺរ៉ុប UEFA Euro 2020 ដ្បិតកំពុងមាន ១៥ពិន្ទុនាំមុខកំពូលតារាងដាច់ប្រចាំពូល A ក្រោយឆ្លងកាត់ ៦ប្រកួតមកនេះ។ ក្រុមបាល់ទាត់តោកំណាចអង់គ្លេស ត្រូវការត្រឹមតែ ១ពិន្ទុទៀតប៉ុណ្ណោះពីក្រុមភ្ញៀវម៉ុងតេនីក្រូ (Montenegro) នៅកីឡដ្ឋាន Wembley ស្ថិតក្នុងទីក្រុង London។

នេះជាការប្រកួតលើកទី៧ នៃវគ្គសន្សំពិន្ទុប្រចាំពូល A សម្រាប់ក្រុមតោ៣ អង់គ្លេស ដែលកំពុងកាន់កាប់តំណែង កំពូលតារាងយ៉ាងរឹងមាំជាមួយនឹង ១៥ពិន្ទុនាំមុខក្រុមលេខ២ សាធារណរដ្ឋរដ្ឋឆេក ៣ពិន្ទុ និងក្រុមលេខ៣ កូសូវ៉ូ ៤ពិន្ទុ និងត្រូវការតែ ១ពិន្ទុទៀត ដើម្បីឡើងទៅលេង Euro ឆ្នាំក្រោយ ក្នុងខណៈយក ២ក្រុមមានពិន្ទុខ្ពស់ ជាងគេ។

នៅចាំបានថា ក្រុមរបស់លោក Gareth Southgate រកបាន ៣ពិន្ទុ ក្រោយបំបាក់ក្រុមម្ចាស់ផ្ទះម៉ុងតេនីក្រូ ៥-១ និងជាក្រុមលេងមិនចាញ់ឡើយ ក្នុងចំណោម ៣ប្រកួតក្នុងផ្ទះនៃវគ្គជម្រុះ Euro នេះ និងចាញ់តែម្តងគត់ ក្នុងលទ្ធផល ២-១ នៅក្នុងផ្ទះរបស់សាធារណរដ្ឋឆេកកាលពីខែតុលា ឆ្នាំ២០១៩។

ក្នុងជំនួបនេះដែរ វាបានក្លាយជាការប្រកួតបង្រ្គប់កិច្ចសម្រាប់ម៉ុងតេនីក្រូ ដែលទើបរកបាន ៣ពិន្ទុនៅឈរនៅ លេខរៀងទី៤ ក្នុងចំណោម ៥ក្រុមប្រចាំពូលពូល A ស្មើក្រុមបុលហ្គារី ដែលនៅបាតតារាងមាន ដោយទើប រកបានជ័យជម្នះដូចគ្នា ដែលលេងបាន ៧ប្រកួតមកនេះ។ ក្រុមហ៊ុន CBS ទទួលបានសិទ្ធិផ្តាច់មុខក្នុងការ ផ្សាយបន្តផ្ទាល់នៃព្រឹត្តិការណ៍ជម្រុះ Euro 2020 ក្នុងនោះគូប្រកួតរវាងបារាំង ប៉ះម៉ូដូវ៉ា ផ្សាយនៅលើកញ្ចក់ ទូរទស្សន៍ MyTV និង CNC បន្ថែមលើគូប្រកួតរវាងព័រទុយហ្គាល់ ប៉ះក្រុមជម្រើសជាតិលីទុយអេនី នាម៉ោង ២៖៤៥នាទីរំលងអាធ្រាត្រនេះដូចគ្នា (ម៉ោងនៅកម្ពុជា)៕


វីដេអូ Highlight កាលជួបគ្នាជើងទី១៖

You might also like More from author