ខ្សែបម្រើ អ៊ន ចាន់ប៉ូលីន ត្រូវបាន​តែងតាំង​ជា​ប្រធានក្រុម បន្ទាប់​កីឡាករ អ៊ុក សុធី ចូល​និវត្តន៍ (ព័ត៌មានកីឡា ​ឧបត្ថម្ភដោយ Budweiser)

(ភ្នំពេញ)៖ កីឡាករវ័យ ២១ឆ្នាំ អ៊ន ចាន់ប៉ូលីន ត្រូវបានតែងតាំងជាប្រធានក្រុមថ្មីនៃក្លឹបបាល់ទាត់ភ្នំពេញក្រោន ជំនួសមិត្តរួមក្រុម អ៊ុក សុធី ដែលចូលនិវត្តន៍ ដែលជាក្រុមបានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៦ នៃពានរង្វាន់លីគកំពូល កម្ពុជាឆ្នាំ២០១៩។

ប៉ូលីន ត្រូវបានតែងតាំងជាប្រធានក្រុមភ្នំពេញក្រោន ដោយខ្សែបម្រើរូបនេះ ទទួលបានការគោរព និងដំបូន្មាន ពីកីឡាករមានបទពិសោធន៍ដូចជា អតីតប្រធានក្រុម អ៊ុក សុធី។ ហើយខ្ញុំទទួលបានការណែនាំបន្ថែមច្រើន ទៀតពីគ្រូបង្វឹក អ្នកគ្រប់គ្រង និងកីឡាករជាពិសេសកីឡាករ សុធី, សុខថន, Bata, Zazai និង Shane មានបទពិសោធន៍ច្រើនក្នុងវិស័យនេះ។

ខ្សែបម្រើរូបនេះបាននិយាយថា «ខ្ញុំអាចនិយាយបានថាយើងធ្វើមិនបានល្អទេនៅរដូវកាលនេះ។ យើងផ្លាស់ប្តូរ គ្រូបង្វឹក និងកីឡាករក្នុងអំឡុងពេលពាក់កណ្តាលរដូវកាល ដូច្នេះវាធ្វើឲ្យយយើងពិបាកក្នុងការចាប់ យកប្រព័ន្ធថ្មី ហើយយើងមើលទៅដូចជាក្រុមថ្មីម្តងទៀត»

គួរដឹងដែរថា ការមកដល់របស់ Bata, Zazai និង Shane Booysen នៅជុំទី២ នៃរដូវកាលនេះ បានធ្វើឲ្យប្រសើរ ឡើងនូវក្នុងតំបន់ប្រយុទ្ធរបស់ ភ្នំពេញក្រោន ប៉ុន្តែវាហាក់ដូចជាយឺតពេលសម្រាប់ប្រជែងដណ្តើមជើងឯក។ ក្នុងនាមជាប្រធានក្រុមវ័យក្មេងខ្ញុំត្រូវតែឆ្លើយតប និងដឹកនាំក្រុមឲ្យក្លាយជាក្រុមដែលល្អបំផុត ប៉ុន្តែវាមិនមែន ជាបញ្ហាធំនោះទេ ព្រោះកីឡាករនៅលើទីលានមានទំនួលខុសត្រូវរបស់ពួកគេ ដូច្នេះខ្ញុំអាចនិយាយបានថា អ្នករាល់គ្នាគឺជាប្រធានក្រុម៕

You might also like More from author