អុីតាលី បំបាក់​អាមេនី ៩-១ ជាក្រុម​លេង​វគ្គជម្រុះ Euro 2020 ល្អបំផុត

(ក្រុងរ៉ូម)៖ ក្រុមដែលខកខាន World Cup 2018 អុីតាលី បានបង្ហាញទម្រង់ដ៏ល្អបំផុតមួយ តាមរយៈលេង មិនចាញ់ និងស្មើក្នុងចំណោម ១០ប្រកួតនៅវគ្គជម្រុះ Euro 2020 ជាមួយនឹងការលត់ក្រុមភ្ញៀវអាមេនី ៩-១ នៅថ្ងៃបិទបញ្ចប់វគ្គសន្សំពិន្ទុនៃពូល J យប់មិញទៀត។

បន្ថែមលើនេះ អុីតាលី ក៏ជាក្រុមមួយដែលរបូតតែ ៤គ្រាប់តិចជាងគេផងដែរ ក្នុងចំណោម ១០ប្រកួតជ័យជម្នះ និងស៊ុតទីគូប្រកួតបានដល់ទៅ ៣៧គ្រាប់ស្មើនឹងអង់គ្លេសផងដែរដែលស្ថិតក្នុងពូល A តែបានភ្លាត់ស្នៀតចាញ់ ១ប្រកួត (អង់គ្លេស) ក្រោមថ្វីជើងរបស់សាធារណរដ្ឋឆេក ២-១ ក្នុងចំណោម ៨ប្រកួតរបស់ពួកគេ។

អុីតាលី បានបញ្ចប់ប្រវត្តិសាស្រ្តរបស់អាមេនី ដែលធ្លាប់បំបាក់គូប្រជែងសហរដ្ឋអាមេរិកក្នុងលទ្ធផល ៩-០ កាលពីឆ្នាំ១៩៤៨ នៅទីក្រុង Brendford។

អ៊ីតាលី បានកំពុងបង្ហាញទម្រង់លេងដ៏ល្អអស្ចារ្យ ស្ថិតក្រោមការបង្វឹកដោយផ្ទាល់របស់លោក Roberto Mancini ដែលជាអតីតអ្នកចាត់ការទូទៅនៃក្លឹបអាជីព Manchester City របស់អង់គ្លេស បន្ទាប់ពីក្រុមខ្លាំងមួយនេះ អវត្តមាន World Cup លើកដំបូងជាប្រវត្តិសាស្រ្តកាលឆ្នាំ២០១៨ នៅប្រទេសរុស្ស៊ី៕

You might also like More from author