ជយោ! កម្ពុជា​ឈ្នះ​មេដាយ​មាស​ដំបូង ក្នុង​ស៊ីហ្គេម នៅ​ហ្វីលីពីន ដោយ​កីឡាករ​គុនល្បុក្កតោ យ៉ុង ម៉េងលី (Video inside)

(ម៉ានីល)៖ កម្ពុជាដណ្ដើមបានមេដាយមាស ១គ្រឿងហើយ ក្នុងការប្រកួតកីឡាស៊ីហ្គេម (SEA Games) លើកទី៣០ នៅប្រទេសហ្វីលីពីន ដែលដណ្ដើមបានដោយកីឡាករគុនល្បុក្កតោ យ៉ុង ម៉េងលី ក្នុងការប្រកួត កីឡាប្រពៃនីហ្វីលីពីន Arnis នារសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩។ នេះបើតាមការឲ្យដឹងពីលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជានាយបេសកកម្ម។

គូបញ្ជាក់ថា នេះគឺជាមេដាយមាសដំបូងរបស់កម្ពុជា ក្រោយបើការប្រកួតផ្លូវការរយៈពេល ២ថ្ងៃ។ សរុបជា បណ្ដោះអាសន្នពេលនេះ កម្ពុជាទទួលបានមេដាយសរុប ១០គ្រឿង រួមមានមេដាយមាស ១ ប្រាក់ ៣ និងសំរឹទ្ធ ៦។ ប៉ុន្ដែការប្រកួតមិនទាន់បញ្ចប់នោះទេ ពិសេសកីឡាគុនល្បុក្កតោ ដែលត្រូវបន្ដការប្រកួតលើប្រភេទកីឡា Arnis ជាបន្ដទៀតនៅរសៀលថ្ងៃច័ន្ទ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក វ៉ាត់ ចំរើន៕

You might also like More from author