មីយ៉ាន់ម៉ា ឈ្នះ​មេដាយមាស ធ្វើឲ្យ​កម្ពុជា​ធ្លាក់​ទៅ​ឈរលេខ៩ ក្នុង​តារាង​មេដាយ​នៅ SEA Games 2019

(ម៉ានីល)៖ ក្រុមអត្តពលិកមីយ៉ាន់ម៉ា បានឡើងទៅឈរលេខរៀងទី៧ ក្នុងតារាងមេដាយ SEA Games 2019 នៅប្រទេសហ្វីលីពីន ក្រោយដណ្តើមបានមេដាយមាស ១គ្រឿងជាលើកដំបូងស្មើកម្ពុជា តែមានមេដាយប្រាក់ ៥គ្រឿង លើសកម្ពុជា ដែលមានតែ ៣គ្រឿង ដែលជាហេតុធ្វើឲ្យកម្ពុជា ធ្លាក់ទៅឈរលេខរៀងទី៩ បណ្តោះអាសន្នវិញក្នុងតារាងមេដាយគិតត្រឹមថ្ងៃទី៣ ខែធ្នូនេះ។

សម្រាប់ក្រុមកម្ពុជា ពេលនេះបានកើនមេដាយសរុបដល់ទៅ ២១គ្រឿងហើយ ក្រោយកីឡាគុនល្បុក្កតោ ដណ្តើមបានមេសដាយសំរឺទ្ធ ២គ្រឿងបន្ថែមទៀត ក្នុងចំណោមមេដាយមាស ១គ្រឿង បា្រក់ ៣គ្រឿង និងសំរឹទ្ធ ១៧គ្រឿង គ្រាដែលក្រុមអត្តពលិកនៃម្ចាស់ផ្ទះហ្វីលីពីន បន្តនាំមុខគេដាច់ដដែល ដោយមានមេដាយសរុប ៨០គ្រឿង ក្នុងនោះមាស ៤១គ្រឿងច្រើនជាងគេ។

គិតមកទល់ពេលនេះ កម្ពុជា មាន ៩ប្រភេទកីឡាហើយដែលបានចាប់ផ្តើមប្រកួតប្រជែងយកមេដាយនៅ SEA Games លើកទី៣០ ឆ្នាំ២០១៩ នេះ ក្នុងចំណោម ៣១ប្រភេទកីឡាដែលកម្ពុជាបញ្ជូនទៅចូលរួមប្រកួតនៅ ហ្វីលីពីន ជាមួយនឹង ២ប្រភេទប៉ុណ្ណោះដែលដណ្តើមបានមេដាយរួមមាន កីឡាគុនល្បុក្កតោ ឈ្នះមេដាយ សរុបបាន ២០គ្រឿងច្រើន (មាស១ ប្រាក់២ និងសំរិទ្ធ១៧) និងកីឡាសីប៉ាក់តាក្រ ឈ្នះមេដាយប្រាក់ ១គ្រឿង៕

You might also like More from author