លោក Amphai ត្រូវ​បាន​តែងតាំង​ជា​គ្រូបង្វឹក​ថ្មី របស់​ក្លឹប​បឹងកេត

(ភ្នំពេញ)៖ លោក Apisit Im Amphai ជនជាតិថៃ ត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅថ្មីរបស់ក្លឹបបឹងកេត ក្រោមកិច្ចសន្យារយៈពេល ១ឆ្នាំដើម្បីប្រជែងយកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន និងពានលីគកំពូលកម្ពុជា ឆ្នាំ២០២០។

ក្នុងអាជីពជាគ្រូបង្វឹក លោកធ្លាប់ដឹកនាំក្រុមបាល់ទាត់មួយចំនួននៅប្រទេសកំណើតរបស់ខ្លួនដែលមានដូចជា៖ ក្លឹប Rangsit FC, ក្លឹបបាល់ទាត់ Chiangrai United, ក្លឹបបាល់ទាត់ Chiangmai United និងគ្រូយុវជនរបស់ក្លឹប Bangkok Glass។

លោក Amphai បានឲ្យដឹងថា «ខ្ញុំរីករាយដែលបានមកដល់ប្រទេសកម្ពុជាសារជាថ្មី និងអរគុណដល់ក្លឹប បឹងកេតចំពោះឱកាសនេះ។ ខ្ញុំអន្ទះសារក្នុងការចាប់ផ្តើមតួនាទីរបស់ខ្ញុំសម្រាប់រដូវកាលថ្មីនេះ ហើយក៏សូម ជម្រាបសួរទៅដល់អ្នកគាំទ្ររបស់បឹងកេតផងដែរ ព្រោះមុនពេលខ្ញុំមកដល់ទីនេះ ខ្ញុំធ្លាប់បានដឹងថា ទីនេះមានអ្នកគាំទ្រដ៏ច្រើន»

គួរបញ្ជាក់ផងថា ស្នាដៃដែលលោកធ្លាប់បានកសាងគឺ អំឡុងពេលដឹកនាំក្លឹបបាល់ទាត់ភ្នំពេញក្រោន ឈ្នះពានលីគកំពូលកម្ពុជា ២លើក និងពានរង្វាន់សម្តេច ហ៊ុន សែន ២លើកផងដែរ៕

You might also like More from author