SEA Games 2019៖ កីឡាករ​ប៉េតង់ វិញ្ញាសា ២ទល់នឹង ២នាក់ ឡើង​វគ្គផ្តាច់​ព្រ័ត្រ​ដោយត្រូវប៉ះ​ថៃ

(ភ្នំពេញ)៖ ក្រុមអត្តពលិកនៃប្រភេទកីឡាប៉េតង់កម្ពុជា វិញ្ញាសា ២ទល់នឹង ២នាក់ផ្នែកបុរស បានឡើងទៅប្រជែង មេដាយមាសជាបន្តទៀតហើយនៅរសៀលថ្ងៃសុក្រ ទី០៦ ខែធ្នូ ឆ្នាំ២០១៩ ដោយត្រូវប៉ះថៃ ក្នុងព្រឹត្តិការណ៍កីឡា SEA Games លើកទី៣០ នៅប្រទេសហ្វីលីពីន។

ការឆ្លងចូលវគ្គផ្តាច់ព្រ័ត្រ ក្នុងតំបន់ដណ្តើមមេដាយមាសនេះ គឺក្រុមកីឡាករកម្ពុជាដែលមាន សុខ ចាន់មាន និង ញ៉ែម បូរ៉ា បានទទួលបានជ័យជម្នះទៅលើគូប្រជែងរបស់ឡាវ ក្នុងលទ្ធផល ១៣-៧ពិន្ទុក្នុងវគ្គពាក់កណ្តាល ផ្តាច់ព្រ័ត្រនាព្រឹកថ្ងៃសុក្រ ទី០៦ ខែធ្នូនេះ។

គូប្រជែងថៃ ក៏បានទម្លាក់ក្រុមកីឡាករម៉ាឡេស៊ី ក្នុងលទ្ធផល ១៣-៨ពិន្ទុផងដែរក្នុងវគ្គ ៤ក្រុមដូចគ្នា ក្នុងដៃដែល ក្រុមទាំងពីរបានកំពុងកាន់មេដាយប្រាក់ក្នុងដៃដូចគ្នា។ នេះជាមេដាយទី២ ក្នុងប្រភេទកីឡាប៉េតង់ របស់កម្ពុជា នៅ SEA Games លើកនេះ បន្ទាប់ពីដណ្តើមបានមេដាយមាស ១គ្រឿងក្នុងវិញ្ញាសា ៣ទល់នឹង ៣នាក់ក្រុមនារី៕

You might also like More from author