SEA Games 2019៖ ក្រុម​កីឡា​ប៉េតង់​កម្ពុជា បាន​ត្រឹម​មេដាយ​ប្រាក់ ១គ្រឿង ក្រោយ​ចាញ់​ក្រុម​ថៃ ១៣-៥ពិន្ទុ នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ

(ម៉ានីល)៖ ក្រុមកីឡាប៉េតង់កម្ពុជា ដែលមានអត្តពលិក សុខ ចាន់មាន និង ញ៉ែម បូរ៉ា ដណ្តើមបានត្រឹមមេដាយ ប្រាក់១គ្រឿងបន្ថែមទៀត ក្រោយចាញ់ក្រុមអត្តពលិកថៃ ១៣-៥ពិន្ទុ នៅវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម SEA Games 2019 នៅហ្វីលីពីននារសលថ្ងៃសុក្រ ទី៦ ខែធ្នូ ឆ្នាំ២០១៩ ដែលធ្វើឲ្យកម្ពុជា ដណ្តើមបានមេដាយ សរុប ២៣គ្រឿងបណ្តោះអាសន្ន ខណៈក្រុមនារីដណ្តើមបានមេដាយមាស លើវិញ្ញាសា ៣ទល់៣នាក់កាលពី ម្សិលមិញ។

ដោយឡែកមុនឈានឡើងមកដណ្តើមមេដាយមាសរបស់ក្រុមកីឡាប៉េតង់កម្ពុជា ដែលមានកីឡាករ សុខ ចាន់មាន និងញ៉ែម បូរ៉ា បានយកឈ្នះក្រុមកីឡាប៉េតង់ឡាវ លើវិញ្ញាសា ២ទល់២នាក់ ក្នុងលទ្ធផល ១៣-៧ពិន្ទុនៅវគ្គពាកកណ្តាលផ្តាច់ព្រ័ត្រ គ្រាដែលក្រុមថៃបានយកឈ្នះក្រុមម៉ាឡេស៊ី ១៣-៨ ផងដែរ។

គិតត្រឹមថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ នៃការប្រកួតប្រជែងមេដាយក្នុងព្រឹត្តិការណ៍កីឡស៊ីហ្គេម SEA Games 2019 នៅហ្វីលីពីន ក្រុមអត្តពលិករបស់កម្ពុជា ដណ្តើមបានមេដាយជូនជាតិសរុប ២៣គ្រឿងហើយរួមមាន មាស២ ប្រាក់៤ និងសំរឹទ្ធ១៧ ដោយឈរត្រឹមចំណាត់ថ្នាក់លេខរៀងទី៨ ក្នុងតារាងមេដាយរួមមានប្រភេទកីឡា៖

• ក្រុមអត្តពលិកប្រភេពកីឡាគុនល្បុក្កតោ ឈ្នះមេដាយសរុប ២០គ្រឿង (មាស១, ប្រាក់២ និងសំរឹទ្ធ១៧)។
• កីឡាសីប៉ាក់តាក្រ ឈ្នះមេដាយប្រាក់ ១គ្រឿង លើវិញ្ញាសាសីកន្ត្រក់។
• ប្រភេទកីឡាប៉េតង់ ឈ្នះមេដាយមាស១គ្រឿង លើវិញ្ញាសា ៣ទល់៣ផ្នែកនារី និងប្រាក់១គ្រឿងលើវិញ្ញាសា ២ទល់២នាក់ផ្នែកបុរស៕

You might also like More from author